ប្រព័ន្ធប្រតិបត្តិការជាច្រើនអាចធ្វើការរកឃើញបានតាមរយៈការប្រើប្រាស់នូវ Ping Command

0

តើអ្នកដឹងទេថា ប្រព័ន្ធប្រតិបត្តិការ (Operating Systems) ជាច្រើនអាចធ្វើការរកឃើញបានតាមរយៈការប្រើប្រាស់នូវ Ping Command ។ Ping គឺសម្រាប់ប្រើប្រាស់ដើម្បីរកមើលនូវ Host នៅលើបណ្តាញ Internet Protocol (IP) ។ Ping ដំណើរការតាមរយៈការផ្ញើរចញនូវ Internet Control Message Protocol (ICMP) Echo Request packets ទៅកាន់ Host គោលដៅ និងរង់ចាំនូវ ICMP Echo Reply ។

ដើម្បីអាចដឹងថា ម៉ាស៊ីននោះដំណើរការនូវប្រព័ន្ធប្រតិបត្តិការអ្វីនោះ អ្នកអាចប្រើប្រាស់នូវពាក្យបញ្ជា​ traceroute command ដើម្បីរកឃើញនូវ Hops រវាង Target និង​ Destination ។ បន្ទាប់មកអ្នកត្រូវប្រើប្រាស់នូវពាក្យបញ្ជា Ping Command ដើម្បីមើលតម្លៃរបស់ TTL ។ បន្ទាប់មក សូមអ្នកបូកបញ្ចូលនូវតម្លៃរបស់ TTL និងចំនួន Hops ដើម្បីដឹងថាតើតម្លៃនេះសំដៅទៅលើប្រព័ន្ធប្រតិបត្តិការណាមួយនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here