ក្រុមហ៊ុន BOSE ទទួលស្គាល់ថាខ្លួនពិតជារងការវាយប្រហារមេរោគ RANSOMWARE ដែលធ្វើអោយបែកធ្លាយព័ត៌មានបុគ្គលិកជាច្រើនពាន់នាក់

0

អ្នកតំណាងរបស់ក្រុមហ៊ុន Bose Corporation ទទួលស្គាល់អំពីការបែកធ្លាយទិន្នន័យរបស់ក្រុមហ៊ុននេះដោយសារតែក្រុមហ៊ុនទទួលរងនូវការវាយប្រហារមេរោគ ransomware ដែលឆ្លងចូលទៅក្នុងប្រព័ន្ធ system កុំព្យូទ័រអស់រយៈពេលជាច្រើនខែ។ អ្នកតំណាងនេះក៏បានជូនដំណឹងអំពីឧប្បត្តិវហេតុនេះទៅកាន់ការិយាល័យប៉ូលិសផងដែរ។

ក្រុមហ៊ុននេះបានសហការជាមួយនឹងអ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺរណិតដើម្បីធ្វើការស្រោចស្រង់មកវិញនូវប្រព័ន្ធ system ដែលឆ្លងមេរោគនោះ ហើយពួកគេក៏ធ្វើកោសល្យវិច្ច័យឌីជីថលដើម្បីកំណត់ថាតើសកម្មភាពនៃការរំលោភបំពានទិន្នន័យនេះប៉ះពាល់ដល់ទិន្នន័យសំខាន់របស់ក្រុមហ៊ុនឬទេ។

លោក Joanne Berthiaume នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Bose និយាយថា ក្រុមហ៊ុននឹងមិនបង់ប្រាក់លោះណាមួយនោះទេ ហើយក្រុមហ៊ុនបានប្រឹក្សាជាមួយនឹងអ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតដើម្បីស្រោចស្រង់ទិន្នន័យមកវិញ។ នៅក្នុងការអាប់ដេតចុងក្រោយនេះ ក្រុមហ៊ុន Bose បញ្ជាក់ថា ទិន្នន័យរបស់បុគ្គលិកជាច្រើនក៏មានការបែកធ្លាយផងដែរ។ យ៉ាងណាមិញ សម្រាប់ពេលនេះ អ្នកវាយប្រហារមេរោគ ransomware ទៅលើក្រុមហ៊ុន Bose នៅមិនទាន់ដឹងនៅឡើយទេ។ អ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតនឹងបន្តស្រាវជ្រាវនៅលើ Dark Web ដើម្បីស្វែងរកនូវព័ត៌មានថ្មីៗបន្តទៀតផងដែរ៕

ប្រភព៖ https://www.securitynewspaper.com/2021/05/25/bose-confirms-data-breach-due-to-ransomware-attack-information-from-thousands-of-employees-leaked/

LEAVE A REPLY

Please enter your comment!
Please enter your name here