ធានាគារធំៗមានគម្រោងក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខ (FACIAL RECOGNITION)​ ដើម្បីការពារចោរអេធីអឹម (ATM THEFT)

0

នៅក្នុងការប្រឈមមុខទៅនឹងការវាយប្រហារជាច្រើនទៅលើអេធីអឹម (ATMs) ធនាគារធំៗជាច្រើននៅក្នុងសហរដ្ឋអាមេរិកចាប់ផ្តើមពង្រឹងទៅលើសមត្ថភាពនៃកម្មវិធី software កាមេរ៉ាសុវត្ថិភាពដើម្បីតាមដានមើលបុគ្គលិក និងអតិថិជនរបស់ខ្លួនដើម្បីការពារទៅលើឧប្បត្តិវហេតុសន្តិសុខណាមួយកើតឡើង។ ក្រុមអ្នកជំនាញសុវត្ថិភាពអ៊ីនធឺរណិតជឿជាក់ថា បច្ចេកវិទ្យាឆ្លាតវៃ (AI Tools) គឺជាការបោះជំហានដ៏សំខាន់សម្រាប់វិធានការសុវត្ថិភាពរបស់ធនាគារ។

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសុវត្ថិភាព City National Bobby Dominguez បញ្ជាក់ថា បច្ចេកវិទ្យាស្កេនមុខ (facial recognition)​កំពុងតែមានការកើនឡើងយ៉ាងខ្លាំងក្នុងការប្រើប្រាស់នៅលើស្មាតហ្វូន។

ធនាគារ និងក្រុមហ៊ុនជាច្រើននឹងចាប់ផ្តើមអនុវត្តនូវបច្ចេកវិទ្យាស្កេនមុខ (facial recognition) នេះនៅសាខារបស់ខ្លួនដើម្បីកំណត់មុខអតិថិជន បុគ្គលិក ឬឧក្រិដ្ឋជនតាមរយៈការប្រើប្រាស់នូវការផ្ទៀងផ្ទាត់ជាមួយនឹងប្រព័ន្ធ Databases របស់ភ្នាក់ងារអនុវត្តច្បាប់។

បើទោះបីជាធនាគារជាច្រើនមើលឃើញថាបច្ចេកវិទ្យានេះត្រូវបានគេមើលឃើញថានឹងប្រើប្រាស់នៅក្នុងពេលអនាគតដើម្បីការពារទៅលើការវាយប្រហារចោរអេធីអឹម (ATMs) នោះ មនុស្សជាច្រើនក៏បង្ហាញនូវការព្រួយបារម្ភថា ប្រសិនបើបច្ចេកវិទ្យានេះត្រូវបានអនុវត្តខុសនោះ វានឹងបង្កនូវលទ្ធផលអវិជ្ជមាន និងបញ្ហាជាច្រើនរួមទាំងការរើសអើងពូជសាសន៍ផងដែរ។ ពិសេសជាងនេះទៀតនោះ​ ការប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនមុខជាសាធារណៈនោះក៏ចាត់ទុកថាជាការរំលោភទៅលើសិទ្ធិបុគ្គលផងដែរ។ យ៉ាងណាមិញ ការពង្រឹងសុវត្ថិភាពនៅធនាគារនឹងឈានដល់កម្រិតខ្ពស់បំផុតដើម្បីការពារសកម្មភាពឧក្រិដ្ឋកម្មអ៊ីនធឺរណិតអោយបានខ្ពស់បំផុត៕

ប្រភព៖ https://www.securitynewspaper.com/2021/05/25/major-banking-institutions-planning-to-implement-facial-recognition-technology-to-prevent-fraud-and-atm-theft/

LEAVE A REPLY

Please enter your comment!
Please enter your name here