ថ្មីៗនេះ ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានរកឃើញនូវការកើនឡើងនៃមេរោគចាប់ជំរិត Conti ransomware ដែលមានគោលដៅទៅលើស្ថាប័នសុខភាពជាច្រើនរបស់សហរដ្ឋអាមេរិក។ ក្រុមហេគឃ័របានផ្ញើរសារទៅកាន់ Admin នៃប្រព័ន្ធដែលឆ្លងមេរោគនេះដើម្បីបង់ប្រាក់លោះ និងធ្វើការចរចារគ្នានៅលើ Dark Web ។ ប្រាក់លោះនៃការវាយប្រហារមេរោគ Conti ransomware នេះគឺរហូតដល់ទៅ 25លានដុល្លារអាមេរិក។
ទីភ្នាក់ងារសហព័ន្ធនេះបញ្ជាក់ថា ការវាយប្រហារទាំងនេះគឺមានគោលដៅទៅលើបណ្តាញសេវាកម្មបន្ទាន់ (emergency services) ដើម្បីពន្យារពេលក្នុងការឆ្លើយតបទៅនឹងឧប្បត្តិវហេតុនេះ ឬមិនអាចចូលទៅក្នុងប្រព័ន្ធ system បាន។
ក្រុមហេគឃ័រអាចចូលទៅក្នុងបណ្តាញ Networks របស់ស្ថាប័ននេះតាមរយៈការប្រើប្រាស់នូវយុទ្ធនាការ phishing campaigns, Remote Desktop Protocol (RDP) និងការវាយប្រហារជាច្រើនទៀត។ ជនរងគ្រោះដែលទទួលរងនូវការវាយប្រហារមេរោគ Conti ransomware នេះនឹងត្រូវហេគឃ័រទាក់ទងក្នុងរយៈពេល 2 ទៅ 8 ថ្ងៃដើម្បីទាមទារប្រាក់លោះ។
ជាធម្មតា ហេគឃ័រខលទៅកាន់ Admin នៃប្រព័ន្ធដែលឆ្លងមេរោគនេះដោយប្រើប្រាស់នូវបច្ចេកវិទ្យា Voice over Internet Protocol (VoIP) ។ FBI ផ្តល់អនុសាសន៍អោយ Admin ប្រើប្រាស់នូវវិធានការដូចជាការ Back up systems ការប្រើប្រាស់នូវ VPNs និងការប្រើប្រាស់នូវពាក្យសម្ងាត់ដែលខ្លាំងដើម្បីប្រឆាំងទៅនឹងការវាយប្រហារនៃមេរោគ ransomware នេះ៕