អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិចតូក្យូឆ្នាំ 2020 ជាង 170 នាក់ទទួលរងការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំ

0

មិនដល់រយៈពេល 2 ខែមុនការចាប់ផ្តើមនូវព្រឹត្តិការណ៍អូឡាំពិចតូក្យូ 2020 (Tokyo 2020 Olympics) នេះ ប្រភពមួយបញ្ជាក់ថា គេបានរកឃើញនូវឧប្បត្តិវហេតុសុវត្ថិភាពមួយដែលហេគឃ័រអា​ចចូលទៅកាន់ Sharing Tool របស់ក្រុមហ៊ុន Fujitsu ដែលបណ្តាលអោយមានការបែកធ្លាយទិន្នន័យទ្រង់ទ្រាយធំ។

នៅក្នុងឧប្បត្តិវហេតុនេះគឺមានព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សជាង 170 នាក់ដែលពាក់ព័ន្ធទៅនឹងការងារផ្នែករៀបចំ និងគ្រប់គ្រងនៅក្នុងព្រឹត្តិការណ៍នេះ។ នេះមិនមែនជាការបែកធ្លាយទិន្នន័យលើកដំបូងសម្រាប់រដ្ឋាភិបាលរបស់ជប៉ុននោះទេ។ ការបែកធ្លាយទិន្នន័យនេះត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសាធារណៈជាច្រើនដូចជាក្រសួងការបរទេស និងមជ្ឈមណ្ឌលត្រៀមទប់ទល់ទៅនឹងឧប្បត្តិវហេតុសន្តិសុខអ៊ីនធឺរណិតថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលមិនដល់ 50 ថ្ងៃទៀតនោះទេព្រឹត្តិការណ៍នេះនឹងចាប់ផ្តើម ហើយរដ្ឋាភិបាល និងក្រុមហ៊ុនដៃគូជាច្រើនក៏ធ្វើការជារៀងរាល់ថ្ងៃដើម្បីរៀបចំព្រឹត្តិការណ៍នេះអោយដំណើរការយ៉ាងរលូនផងដែរ។ ការធានាបានសុវត្ថិភាពទៅលើសន្តិសុខអ៊ីនធឺរណិតនេះគឺជាគោលដៅសំខាន់ជាងគេបំផុតរបស់អ្នករៀបចំព្រឹត្តិការណ៍នេះ។ អ្នកជំនាញសុវត្ថិភាពនិយាយថា​ ការបែកធ្លាយទិន្នន័យនេះអាចនឹងបណ្តាលអោយមានការចែកចាយមេរោគ ransomware ផងដែរ ប៉ុន្តែវានៅមិនទាន់មានភស្តុតាងអំពីមេរោគ Ransomware នៅឡើយទេក្នុងពេលនេះ៕

ប្រភព៖ https://www.securitynewspaper.com/2021/06/04/data-breach-affects-tokyo-2020-organizing-committee-olympics-under-cybersecurity-risk/

LEAVE A REPLY

Please enter your comment!
Please enter your name here