តើប្រព័ន្ធប្រតិបត្តិការ HarmonyOS ពិតជាអាចជំនួសនូវប្រព័ន្ធប្រតិបត្តិការ Android បានទេ?

0

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពិតជាចង់ធ្វើការគ្រប់គ្រងទៅលើជោគវាសនារបស់ខ្លួន ហើយនៅក្នុងសប្តាហ៍នេះ​ក្រុមហ៊ុននេះបានប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 សម្រាប់ធ្វើការជំនួសនូវប្រព័ន្ធប្រតិបត្តិការ Android នៅលើស្មាតហ្វូន ថេប្លេត និងស្មាតវ៉ចរបស់ខ្លួន។

ក្រុមហ៊ុននេះបានប្រកាសថា ខ្លួនមានគម្រោងក្នុងការបម្លែងនូវផលិតផលចំនួន 100 របស់ខ្លួន (ស្មាតហ្វូន និងថេប្លេត) ពីប្រព័ន្ធប្រតិបត្តិការ Android ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Harmony ។ គម្រោងផែនការនេះនឹងធ្វើឡើងនៅក្នុងប្រទេសចិន ខណៈពេលដែលសេវាកម្ម Google Play Services ប្រហែលជាមិនមានអ្វីដែលសំខាន់នោះទេនៅក្នុងទឹកដីរបស់ប្រទេសនេះ។

ពេលនេះ យើងបានឃើញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS តម្លើងនៅលើស្មាតវ៉ច Huawei Watch 3 ននិង MatePad Pro ។ ប្រព័ន្ធប្រតិបត្តិការនេះនឹងដំណើរការនៅលើឧបករណ៍ជាច្រើនទៀតរបស់ក្រុមហ៊ុននេះ។ បច្ចេកវិទ្យាថ្មីមួយដែលក្រុមហ៊ុននេះហៅថា “DSoftbus” គឺជាស្តង់ដារមួយសម្រាប់ធ្វើការភ្ជាប់ទំនាក់ទំនងនៃឧបករណ៍ជាច្រើន ហើយវាអនុញ្ញាតអោយឧបករណ៍មួយអាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍ជាច្រើនទៀតបានផងដែរ។

ចំណុចខ្លាំងរបស់ប្រព័ន្ធប្រតិបត្តិការ Android នោះគឺទៅលើប្រព័ន្ធ ecosystem របស់ខ្លួន។ សម្រាប់ក្រុមហ៊ុន Samsung គឺប្រើប្រាស់នូវ​ SmartThings ហើយសម្រាប់ Xiaomi គឺប្រើប្រាស់នូវ Mi Home ក្នុងការគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃជាច្រើនរបស់ខ្លួន។ ដូចនេះ ក្រុមហ៊ុន Huawei ក៏កំពុងតែធ្វើអ្វីដែលស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Google ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here