ក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់ជនជាតិឡាវីយ៉ាម្នាក់ពីបទចែកចាយមេរោគ Trickbot malware ដែលអាចនឹងជាប់ពន្ធនាគារ 87 ឆ្នាំ

0

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បានចោទប្រកាន់ស្រី្តជនជាតិឡាវីយ៉ាម្នាក់ដែលបង្កើត និងចែកចាយមេរោគ Trickbot ដែលជាប្រភេទមេរោគ banking trojan ដ៏គ្រោះថ្នាក់បំផុតនៅក្នុងឧក្រិដ្ឋកម្មអ៊ីនធឺរណិត។ ស្រ្តីដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះហៅថា Alla Witte ដែលត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Miami កាលពី 4 ខែមុននេះ។

នៅក្នុងការចោទប្រកាន់នេះ ស្រ្តីឈ្មោះ Witte ដែលធ្វើការនៅក្នុងអង្គការឧក្រិដ្ឋកម្មហៅថា Trickbot Group បានចែកចាយមេរោគ Trickbot malware នេះ។ នាងបានសរសេរកូដដែលពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង ការចែកចាយ និងការបង់ប្រាក់ទៅលើមេរោគ ransomware នេះនៅក្នុងស្ថាប័ននេះ។

មេរោគ Trickbot malware នេះផ្តល់អោយឧក្រិដ្ឋជនអ៊ីនធឺរណិតជាច្រើនចែកចាយមេរោគ malware នេះនៅលើម៉ាស៊ីនដែលងាយរងគ្រោះដើម្បីធ្វើការលួចព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុដូចជា ព័ត៌មាននៃការ login លេខកាតឥណទាន អ៊ីម៉ែល លេខសម្ងាត់ កាលបរិច្ឆេទ លេខសន្តិសុខសង្គម និងអាសយដ្ឋាន។

នៅពេលដែលទិន្នន័យនេះត្រូវហេគឃ័រទទួលបាននោះ អ្នកវាយប្រហារជាច្រើនអាចប្រើប្រាស់នូវព័ត៌មាននេះដើម្បីចូលទៅកាន់គណនីធនាគារ ការប្រតិបត្តិការផ្ទេរលុយដែលគ្មានការអនុញ្ញាត និងការលាងលុយកង្វក់ថែមទៀត។

គួរបញ្ជាក់ផងដែរថា ស្រ្តីឈ្មោះ Witte នេះបានលួចនូវព័ត៌មានផ្ទាល់ខ្លួនជាច្រើនរបស់ជនរងគ្រោះជាច្រើនទៀតចេញពីប្រទេសអូស្រ្តាលី ប៊ែលហ្សិក កាណាដា អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី ម៉ិចស៊ីកូ អេស្ប៉ាញ រុស្សី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសតាមរយៈមេរោគ Trickbot malware នេះ។ ពេលនេះ​ ស្រ្តីឈ្មោះ Witte រងការចោទប្រកាន់ចំនួន 19 ករណី ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន 87 ឆ្នាំផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here