បន្ទាប់ពីការវាយប្រហារទៅលើក្រុមហ៊ុនបង្ហូរប្រេង Colonial Pipeline បានបណ្តាលអោយម្ចាស់ភាគហ៊ុនធំៗជាច្រើនខាតបង់ទឹកប្រាក់រាប់រយលានដុល្លារអាមេរិកដោយសារតែការវាយប្រហារនៃមរោគ ransomware នេះ។
ថ្មីៗនេះអ្នកវិនិយោគជាច្រើនរបស់ IFM Investors ដែលកាន់កាប់ភាគហ៊ុន 16% នៃក្រុមហ៊ុននេះក៏ដាក់ពាក្យបណ្តឹងជាចុងចោទទៅកាន់ទីក្រុង Atlanta, Georgia ក្នុងនាមជាអ្នកដែលខាតបង់ដោយសារតែការវាយប្រហារនេះ។
ពេលនេះ ការវាយប្រហារនៅលើអ៊ីនធឺរណិតបានធ្វើអោយរំខានដល់ក្រុមហ៊ុនឧស្សាហកម្មធំៗជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដែលធ្វើអោយមានការខាតបង់ទៅលើលំហូរនៃការផ្គត់ផ្គត់ប្រេងចំនួន 2.5 លានបារ៉ែលក្នុងមួយថ្ងៃរយៈពេល 5 ថ្ងៃនេះចាប់តាំងពីថ្ងៃទី 7 ខែឧសភា ហើយក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងថ្ងៃទី 12 ខែឧសភានេះ។
អ្នកចែកចាយប្រេងជាច្រើននៅក្នុងទីក្រុង Carolina ភាគខាងជើងក៏រងនូវការប៉ះពាល់ដោយសារតែការបិទក្រុមហ៊ុននេះផងដែរ។ វាក៏បន្តប៉ះពាល់ដល់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមតាក់ស៊ី និងវិស័យអាកាសចរណ៍ថែមទៀត។
បន្ថែមពីនេះទៀតនោះ តម្លៃប្រេងក៏បានហក់ឡើងខ្ពស់ខ្លាំងផងដែរនៅក្នុងអំឡុងពេលនៃការបិទអាជីវកម្មដែលបណ្តាលមកពីការវាយប្រហាររបស់មេរោគ ransomware នេះផងដែរ៕