ប្រសិនបើអ្នកកំពុងតែធ្វើការប្រើប្រាស់នូវ Google Chrome browser នៅលើប្រព័ន្ធប្រតិបត្តិការ Windows, Mac ឬ Linux នោះ សូមធ្វើការអាប់ដេតទៅលើ Browser នេះទៅកាន់ជំនាន់ version ចុងក្រោយបំផុតដែលក្រុមហ៊ុន Google ទើបតែបញ្ចេញនៅថ្ងៃនេះ។ នៅក្នុងការអាប់ដេតទៅលើ Browserនេះបានជួសជុលទៅលើកំហុស 0-Day ចំនួន 14 ដែលមានលេខកូដ CVE-2021-30551 ។
លោក Sergei Glazunov អ្នកសុវត្ថិភាពនៅក្នុង Google Project Zero បានរកឃើញនូវកំហុស 0-Day នេះដែលអ្នកវាយប្រហារអាចធ្វើការបញ្ជាកូដពីចម្ងាយបាននៅក្នុង Windows MSHTML platform ហើយក្រុមហ៊ុន Microsoft ក៏បានធ្វើការអាប់ដេតនៅក្នុង Patch Tuesday កាលពីថ្ងៃទី 8 ខែមិថុនានេះផងដែរ។
កំហុស 0-Day នេះត្រូវបានអ្នកវាយប្រហារចាប់ផ្តើមប្រតិបត្តិការនៅក្នុងតំបន់អ៊ឺរ៉ុបខាងកើត និងមជ្ឈឹមបូព៌ា។ ដូចនេះ សូមអ្នកប្រើប្រាស់នូវ Chrome ទាំងអស់ធ្វើការអាប់ដេតទៅកាន់ version (91.0.4472.101) តាមរយៈ Settings > Help > About Google Chrome ដើម្បីគេចផុតពីការវាយប្រហារនេះ៕