ក្រុមចារកម្មអ៊ីនធឺរណិតថ្មីមានគោលដៅវាយប្រហារទៅលើក្រសួងការបរទេស

0

ថ្មីៗនេះ ក្រុមស្រាវជ្រាវសុវត្ថិភាពអ៊ីនធឺរណិតបានប្រកាសបង្ហាញនូវក្រុមចារកម្មថ្មីដែលស្ថិតនៅពីក្រោយការវាយប្រហារជាច្រើនទៅលើអង្គភាពផ្នែកការទូតនិងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅក្នុងអាហ្រិ្វក និងមជ្ឈឹមបូព៌ាចាប់តាំងពីឆ្នាំ 2017 ។

ក្រុមហ៊ុននេះមានឈ្មោះហៅថា  “BackdoorDiplomacy” ដេលមានគោលដៅវាយប្រហារទៅលើឧបករណ៍ដែលភ្ជាប់ទៅកាន់អ៊ីនធឺរណិតដែលខ្សោយផ្នែកការពារសុវត្ថិភាពដើម្បីអាចជ្រៀតចូលទៅក្នុងបណ្តាញ Network ដើម្បីដាក់អោយដំណើរការនូវមេរោគ Turian ដែលអាចធ្វើការទាញយកនូវទិន្នន័យសំខាន់ដែលរក្សាទុកនៅក្នុង Removable Media បានថែមទៀត។

លោក  Jean-Ian Boutin អគ្គនាយកក្រុមហ៊ុនសុវត្ថិភាព ESET និយាយថា ក្រុម BackdoorDiplomacy បានចែករំលែកនូវតិចនិក យុទ្ធសាស្រ្ត និងដំណើរការនៃការវាយប្រហារជាមួយនឹងក្រុមវាយប្រហារជាច្រើនទៀតនៅក្នុងតំបន់អាស៊ី។ មេរោគ Turian នេះបានប្រើប្រាស់នៅក្នុងឆ្នាំ 2013 ប្រឆាំងទៅលើអង្គភាពការទូតជាច្រើននៅក្នុងប្រទេសស៊ីរី និងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា មេរោគនេះអាចដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows និង​Linux ៕

LEAVE A REPLY

Please enter your comment!
Please enter your name here