វិទ្យាស្ថានស្រាវជ្រាវថាមពលបរមាណូរបស់ប្រទេសកូរ៉េខាងត្បូង (KAERI) នៅថ្ងៃសុក្រនេះបង្ហាញថា បណ្តាញ Network ខាងក្នុងរបស់ខ្លួនទទួលរងនូវការវាយប្រហារពីហេគឃ័រចេញពីប្រទេសកូរ៉េខាងជើង។
ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 14 ខែឧសភានេះតាមរយៈចន្លោះប្រហោងនៅលើ virtual private network (VPN) នៅលើ 13 IP addresses ហើយនៅក្នុង IP Address — “27.102.114[.]89” — គឺមានការពាក់ព័ន្ធទៅនឹងការវាយប្រហារពីក្រុមហេគឃ័រ Kimsuky ។
វិទ្យាស្ថាន KAERI បង្កើតឡើងនៅក្នុងឆ្នាំ 1959 ហើយស្ថិតនៅក្នុងទីក្រុង Daejeon ហើយទីនេះគឺជាវិទ្យាស្ថានដែលជួយឧបត្ថម្ភពីរដ្ឋក្នុងការឌីស្សាញ និងអភិវឌ្ឍទៅលើបច្ចេកវិទ្យាបរមាណូជាច្រើនដែលពាក់ព័ន្ធទៅនឹងរ៉ាអ៉ាក់ទ័រ វិទ្យុសកម្ម និងសុវត្ថិភាពនុយក្លេអ៊ែរ។
ក្រុម Kimsuky ឬ Velvet Chollima, Black Banshee ឬ Thallium គឺជាក្រុមហេគឃ័ររបស់ប្រទេសកូរ៉េខាងជើងបង្កើតឡើងនៅក្នុងឆ្នាំ 2012 ដែលវាយប្រហារទៅលើប្រតិបត្តិករជាច្រើនផ្នែកបរមាណូនៅក្នុងប្រទេសកូរ៉េខាងត្បូង។ កាលពីដើមខែនេះ ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺរណិត Malwarebytes រកឃើញនូវការវាយប្រហារជាច្រើនទៅលើមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៅក្នុងប្រទេសនេះតាមរយៈការតម្លើងនូវមេរោគ Android និង Windows backdoor ដែលមានឈ្មោះហៅថា AppleSeed ។
ចំនុចខ្សោយនៅលើ VPN System នេះគឺដោយសារតែវាមិនទាន់បានធ្វើការ Patch ចេញពី Pulse Secure, SonicWall, Fortinet FortiOS ឬ Citrix ដែលរងនូវការវាយប្រហារជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ៕