ថ្មីៗនេះ ក្រុមអ្នកវាយប្រហារជាច្រើនចាប់ផ្តើមកំណត់គោលដៅទៅលើអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសអ៊ឺរ៉ង់ទៅលើកម្មវិធីផ្ញើសារ និង VPN apps ដូចជា Telegram និង Psiphonដើម្បីធ្វើការតម្លើងនូវមេរោគ Windows remote access trojan (RAT) ដើម្បីលួចនូវព័ត៌មានសម្ងាត់ចេញពីឧបករណ៍ជាច្រើនរបស់ជនរងគ្រោះចាប់តាំងពីឆ្នាំ 2015 ។
ក្រុមហ៊ុនស្រាវជ្រាវអ៊ីនធឺរណិតរបស់ប្រទេសរុស្សី Kaspersky រកឃើញថាការវាយប្រហារនេះគឺមានការពាក់ព័ន្ធទៅនឹងក្រុម (APT) ឬ Ferocious Kitten ។ ក្រុមស្រាវជ្រាវ GReAT របស់ក្រុមហ៊ុន Kaspersky និយាយថា ការវាយប្រហារទៅលើកម្មវិធី Psiphon និង Telegram គឺដោយសារតែកម្មវិធីនេះមានការពេញនិយមខ្លាំងមែនទែនក្នុងការប្រើប្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់។
ការរកឃើញរបស់ក្រុមហ៊ុន Kaspersky គឺពាក់ព័ន្ធទៅនឹងឯកសារចំនួន 2 ដែលត្រូវបានអាប់ឡូតទៅកាន់ VirusTotal នៅក្នុងខែកក្កដាឆ្នាំ 2020 និងខែមីនា ឆ្នាំ 2021 ដែលមានភ្ជាប់ជាមួយនឹងឯកសារ macros ដែលភ្ជាប់ទៅកាន់មេរោគថ្មីហៅថា MarkiRat ។ មេរោគ backdoor នេះអនុញ្ញតអោយហេគឃ័រអាចចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងប្រតិបត្តិនូវកូដមេរោគនៅលើម៉ាស៊ីនរបស់ជនរងគ្រោះផងដែរ៕