ប្រទេសរុស្សីបិទនូវសេវាកម្ម VyprVPN និង Opera VPN ដោយសារតែមិនអនុលោមទៅតាមសំណើររបស់ខ្លួន

0

និយ័តករទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសរុស្សី Roskomnadzor (RKN) ថ្មីៗនេះចាប់ផ្តើមរឹតបន្តឹងទោលើប្រតិបត្តិការរបស់សេវាកម្ម VyprVPN និង​Opera VPN services នៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារនេះនិយាយថា ការបិទទៅលើសេវាកម្មរបស់ VyprVPN និង Opera VPN ចាប់ផ្តើមចាប់ពីថ្ងៃទី 17 ខែមិថុនាឆ្នាំ 2021 នេះដោយសារតែវាមិនអនុលោមទៅតាមការស្នើសុំរបស់យើង។

យ៉ាងណាមិញ ការរឹតបន្តឹងនេះនឹងមិនមានការជះឥទ្ធិពលដល់ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសរុស្សីដែលប្រើប្រាស់នូវសេវាកម្ម VPN services នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានេះទេ។ ទីភ្នាក់ងាររបស់និយ័តករទូរគមនាគមន៍និយាយថា ក្រុមហ៊ុនរបស់ប្រទេសរុស្សីជាង 130 នៅតែអាចប្រើប្រាស់សេវាកម្មនេះបាន។

ប្រតិបត្តិករទៅលើម៉ាស៊ីនមេ virtual private network (VPN) servers ចំនួន 10 គឺ NordVPN, Hide My Ass (HMA), Hola VPN, OpenVPN, VyprVPN, ExpressVPN, TorGuard, IPVanish, Kaspersky Secure Connection និង VPN Unlimited ពេលនេះក៏ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសនេះផងដែរ។ តាមការបញ្ជាក់របស់ទីភ្នាក់ងារ Interfax អោយដឹងថា Kaspersky Lab គឺជាក្រុមហ៊ុនតែមួយគត់ដែលអនុលោមទៅតាមសំណើរនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here