យុទ្ធនាការនៃការវាយប្រហារពីហេគឃ័ររបស់ចិនទៅលើប្រទេសជិតខាងកំពុងតែមានការកើនឡើងខ្លាំង

0

នៅក្នុងយុទ្ធនាការនៃការវាយប្រហារនៅលើអ៊ីនធឺរណិតគឺកំពុងតែមានការកើនឡើងយ៉ាងខ្លាំងក្លា ហើយភាគច្រើនវិស័យយោធាពីប្រទេសជិតខាងជាច្រើនក៏ត្រូវរងនូវការវាយប្រហារពីហេគឃ័ររបស់ចិន។ នៅក្នុងការចេញផ្សាយរបស់ Recorded Future និយាយថា គេរកឃើញនូវការវាយប្រហារចេញពីក្រុម Unit 69010 ដែលជាក្រុមស្ថិតនៅក្នុងកងទ័ពរំដោះប្រជាជន People’s Liberation Army (PLA) ហើយគេអោយឈ្មោះក្រុមនេះហៅថា “RedFoxtrot” ។

ក្រុម RedFoxtrot នេះមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នរដ្ឋាភិបាល វិស័យយោធា និងវិស័យទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីកណ្តាល ឥណ្ឌា និងប៉ាគីស្ថាន ហើយនៅក្នុងរយៈពេល 6 ខែចុងក្រោយនេះគេឃើញមានការវាយប្រហារទៅលើវិស័យអាកាសចរណ៍ និងវិស័យយោធារបស់ឥណ្ឌា និងទីភ្នាក់ងារទូរគមនាគមន៍ និងរដ្ឋាភិបាលរបស់ប្រទេសអាហ្គានីស្ថាន ឥណ្ឌា កាហ្សាក់ស្ថាន និងប៉ាគីស្ថានផងដែរ។

ក្រុមអ្នកស្រាវជ្រាវរកឃើញថា នៅក្នុងមួយរយៈចុងក្រោយនេះវាមានការវាយប្រហារជាច្រើនដែលមានគោលដៅទៅលើប្រទេសឥណ្ឌាខណៈពេលដែលវាមានភាពតានតឹងជាច្រើនរវាងប្រទេសឥណ្ឌា និងប្រទេសចិននោះ។ នៅក្នុងការវាយប្រហារនេះ វាមានការចូលរួមពីក្រុមជាច្រើនរបស់ចិនដូចជា​PlugX, Royal Road RTF weaponizer, QUICKHEAL, PCShare, IceFog និង Poison Ivy RAT ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here