ប៉ូលិសអុយក្រែនចាប់ខ្លួនក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតដែលនៅពីក្រោយការវាយប្រហារមេរោគ Clop Ransomware

0

មន្រ្តីអនុវត្តន៍ច្បាប់នៅក្នុងប្រទេសអុយក្រែនបានប្រកាសអំពីការចាប់ខ្លួនទៅលើក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតដែលនៅពីក្រោយការវាយប្រហារទៅលើមេរោគ Clop ransomware ។ ក្រុមឧក្រិដ្ឋជនអ៊ីនធឺរណិតបានវាយប្រហារទៅលើជនរងគ្រោះជាច្រើននៅជុំវិញពិភពលោកចាប់តាំងពីឆ្នាំ 2019 នេះ។

នៅក្នុងផ្នែកមួយនៃប្រតិបត្តិការអន្តរជាតិរវាងប៉ូលិសអុយក្រែន និងអាជ្ញាធរជាច្រើនរបស់ប៉ូលិសអ៊ីនធឺរប៉ូល កូរ៉េ និងសហរដ្ឋអាមេរិកនោះ ឧក្រិដ្ឋជនអ៊ីនធឺរណិតចំនួន 6 នាក់ត្រូវបានចោទប្រកាន់ថាបានគំរាមទៅកាន់ជនរងគ្រោះជាច្រើនប្រសិនបើពួកគេមិនបង់ប្រាក់លោះ នោះពួកគេនឹងទម្លាយនូវព័ត៌មានហិរញ្ញវត្ថុ ព័តមានរបស់អតិថិជន ឬទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានលួចបានជាលក្ខណៈ file អ៊ីនគ្រីបនោះ។

ការវាយប្រហារមេរោគ ransomware នេះធ្វើអោយមានការខាតបង់ទឹកប្រាក់ជាង 500 លានដុល្លារអាមេរិក ហើយក្រុមអ្នកអនុវត្តន៍ច្បាប់នេះក៏បានបិទនូវហេដ្ឋារចនាសម្ព័ន្ធដែលចែកចាយមេរោគ និងបិទទៅលើ Channels ដែលទាមទារបង់ប្រាក់លោះគ្រីបតូ។ គួរបញ្ជាក់ផងដែរថា​ប៉ូលិសបានស្រាវជ្រាវចំនួន 21 លើកនៅក្នុងរាជធានី Kyiv នៃប្រទេសអុយក្រែនដើម្បីស្វែងរកជនសង្ស័យនេះ និងបានរឹបអូសកុំព្យូទ័រ រថយន្តជាច្រើនគ្រឿង និងទឹកប្រាក់ជាង $184,679 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here