តើធ្វើដូចម្តេចទើបអាចប្រើប្រាស់នូវលេខសម្ងាត់រឹងមាំស្របទៅតាមការកំណត់របស់ GDPR?

0

ការប្រើប្រាស់នូវលេខសម្ងាត់ដែលរឹងមាំពិតជារឿងដែលសំខាន់ដំបូងគេសម្រាប់ការពារទៅលើបណ្តាញណេតវើករបស់អ្នក។ ការការពារទៅលើប្រព័ន្ធជាច្រើនរបស់អ្នកស្តាប់មើលទៅប្រហែលជាស្រួល ប៉ុន្តែការអនុវត្តន៍ជាក់ស្តែងគឺពិតជាស្មុគស្មាញខ្លាំងណាស់។ អ្នកត្រូវតែចេះអំពីវិធីសាស្រ្តក្នុងការប្រើប្រាស់នូវលេខសម្ងាត់ដែលខ្លាំងស្របទៅតាមបទបញ្ញត្តិរបស់ បទបញ្ជាការពារទិន្នន័យទូទៅ (GDPR)ដែលគេពេញនិយមក្នុងការប្រើប្រាស់នៅក្នុងអ៊ឺរ៉ុបនោះ។

ពេលនេះ យើងនឹងនិយាយអំពីការប្រើប្រាស់នូវលេខសម្ងាត់ដែលខ្លាំងសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ GDPR ។ បើទោះបីជា GDPR មិនទាន់ជាតម្រូវការសម្រាប់អ្នកនៅក្នុងពេលនេះ មូលដ្ឋានគ្រឹះនៃការការពារជាមួយនឹង GDPR នេះអាចជួយប្រព័ន្ធសុវត្ថិភាពនៃស្ថាប័នរបស់អ្នកបាន។

គន្លឹះក្នុងការប្រើប្រាស់នូវលេខសម្ងាត់ដែលស្របទៅតាម GDPR
⦁ ការប្រើប្រាស់នូវលេខសម្ងាត់ដែលពិបាកក្នុងការហេគ ឬស្មាន
⦁ កុំប្រើប្រាស់នូវលេខសម្ងាត់ដដែលៗដែលអ្នកបានប្រើប្រាស់នៅលើ Platform ផ្សេង
⦁ កុំប្រើប្រាស់នូវសំណួរសម្ងាត់ (secret questions) ដែលទាមទារអោយអ្នកឆ្លើយដើម្បីធ្វើការ unlock ឬ reset ទៅលើលេខសម្ងាត់នៃ account របស់អ្នក
⦁ ការប្រើប្រាស់នូវការការផ្ទៀងផ្ទាត់ច្រើនកតា្ត multi-factor authentication (MFA)
⦁ ការប្រើប្រាស់នូវកម្មវិធី Password Policy Tool ដូចជា Specops Password Policy៕

LEAVE A REPLY

Please enter your comment!
Please enter your name here