ក្រុមហ៊ុន Apple បញ្ចេញនូវ Patch សម្រាប់ចន្លោះប្រហោង 0-Day ចំនួន 2 ដ៏មានគ្រោះថ្នាក់

0

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានបញ្ចេញនូវ Patch សម្រាប់ជួសជុលទៅលើចន្លោះប្រហោង 0-Day ចំនួន 2 នៅលើប្រព័ន្ធប្រតិបត្តិការ iOS 12.5.3 ដែលក្រុមហ៊ុននេះនិយាយថាហេគឃ័រអាចជ្រៀតចូលបាន។ នៅក្នុងការអាប់ដេតចុងក្រោយបំផុតនៅគ្នុង iOS 12.5.4 នេះគឺជួសជុលទៅលើចន្លោះប្រហោង 0-Day ដែលអាចបញ្ជាកូដពីចម្ងាយបានដែលត្រូវគេស្គាល់ថា CVE-2021-30761 និង CVE-2021-30762 ។

សម្រាប់ CVE-2021-30761 និង CVE-2021-30762 ត្រូវបានក្រុមហ៊ុន Apple និយាយថាវាអាចត្រូវបានជ្រៀតចូលដោយហេគឃ័របាន។ ចំពោះអ្នកប្រើប្រាស់នូវឧបករណ៍ដូចជា iPhone 5s, iPhone 6, iPhone 6 Plus, iPad Air, iPad mini 2, iPad mini 3 និង iPod touch (6th generation) សូមធ្វើការអាប់ដេតជាបន្ទាន់។​
បន្ទាប់ពីការ Patch ទៅលើចន្លោះប្រហោងដ៏មានគ្រោះថ្នាក់ចំនួន 2 នេះ ក្រុមហ៊ុន Apple ក៏បានធ្វើការ patch ទៅលើចន្លោះប្រហោង 0-Day ចំនួន 12 ទៀតនៅលើ iOS, iPadOS, macOS, tvOS និង watchOS ដែលគេស្គាល់ថាជា CVE-2021-1782 (Kernel), CVE-2021-1870 (WebKit), CVE-2021-1871 (WebKit), CVE-2021-1879 (WebKit), CVE-2021-30657 (System Preferences), CVE-2021-30661 (WebKit Storage), CVE-2021-30663 (WebKit), CVE-2021-30665 (WebKit), CVE-2021-30666 (WebKit) និង CVE-2021-30713 (TCC framework) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here