ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google បានប្រកាសអំពីផែនការរបស់ខ្លួនក្នុងការបន្តការទ្រទ្រង់ទៅលើ third-party cookies នៅលើ Chrome browser រហូតដល់ចុងឆ្នាំ 2023 នេះ។ លោក Vinay Goel ប្រធានផ្នែក Chrome Privacy Engineering និយាយថា “ក្រុមហ៊ុននឹងបន្តផ្តល់នូវដំណោះស្រាយដ៏ត្រឹមត្រូវ និងការប្រើប្រាស់នូវបច្ចេកវិទ្យា privacy-preserving technologies ដើម្បីការពារឯកជនភាពរបស់អ្នកប្រើប្រាស់។”
សម្រាប់ Third-party tracking cookies នេះគឺជាការព្រួយបារម្ភខ្លាំងមួយទៅលើឯកជនភាព ខណៈពេលដែលបច្ចេកវិទ្យានេះអនុញ្ញាតអោយគេអាចមើលទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើអនឡាញថែមទៀត។ សម្រាប់កម្មវិធី Safari របស់ Apple និង Firefox របស់ Mozilla បានធ្វើការបិទទៅលើ Third-party tracking cookies រួចរាល់ហើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករា ឆ្នាំ 2020 នេះ Privacy Sandbox របស់ក្រុមហ៊ុន Google មានគោលដៅក្នុងការបញ្ឈប់ការទ្រទ្រង់ទៅលើ third-party cookies នៅលើកម្មវិធី Chrome ជាមួយនឹងការជំនួសអោយប្រើប្រាស់នូវ Tool ថ្មីដែលមានឈ្មោះហៅថា Federated Learning of Cohorts ឬ FLoC វិញដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យាprivacy-preserving technologies ក្នុងការការពារឯកជនភាពរបស់អ្នកប្រើប្រាស់នោះ។ លោក Goel និយាយថា “យើងជឿជាក់ថាPrivacy Sandbox នឹងក្លាយជាការពារនូវ Privacy យ៉ាងល្អបំផុតសម្រាប់អ្នកគ្រប់គ្នា៕”