កម្មវិធី Open-source Tor browser ត្រូវបានអាប់ដេតទៅកាន់ version 10.0.18ជាមួយនឹងការជួសជុលទៅលើបញ្ហាជាច្រើនដែលមានបញ្ហាទៅលើ Privacy Bug ថែមទៀត។ នៅក្នុងពេលនេះ វាមានការវាយប្រហារជាច្រើនតាមរយៈការតាមដាននៅលើសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើអនឡាញទៅលើកម្មវិធី Browsers ជាច្រើនដូចជា Chrome, Firefox, Microsoft Edge, Safari និង Tor នៅលើប្រព័ន្ធប្រតិបត្តិការ Windows, Linux និង macOS ។
ថ្មីៗនេះ វាមានការវាយប្រហារទៅលើកម្មវិធីជាច្រើនដូចជា Adobe, Battle.net, Discord, Epic Games, ExpressVPN, Facebook Messenger, Figma, Hotspot Shield, iTunes, Microsoft Word, NordVPN, Notion, Postman, Sketch, Skype, Slack, Spotify, Steam, TeamViewer, Telegram, Visual Studio Code, WhatsApp, Xcode និង Zoom ។ បញ្ហាជាច្រើនគឺមានការពាក់ព័ន្ធទៅនឹងរឿង Privacy ។
ដើម្បីទប់ទល់ទៅនឹងការវាយប្រហារនេះ Tor បានដាក់អោយប្រើប្រាស់នូវ “network.protocol-handler.external” ខណៈពេលដែល Google Chrome ក៏ប្រើប្រាស់នូវមុខងារ safeguards ដើម្បីទប់ទល់ទៅនឹងការវាយប្រហារនេះផងដែរ។ សម្រាប់អ្នកដែលប្រើប្រាស់នូវ Tor browser សូមធ្វើការអាប់ដេតជាបន្ទាន់៕