ចន្លោះប្រហោងសុវត្ថិភាពដ៏មានគ្រោះថ្នាក់ត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធវេជ្ជសាស្រ្ត Philips Clinical Collaboration Platform Portal (Vue PACS) ដែលអ្នកវាយប្រហារមានសមត្ថភាពក្នុងការគ្រប់គ្រងទៅលើម៉ាស៊ីនរបស់ជនរងគ្រោះបាន។ ហេគឃ័រមានសមត្ថភាពនៅក្នុងការលួចស្តាប់ មើលឬកែប្រែទិន្នន័យ ចូលទៅក្នុងប្រព័ន្ធ ការប្រតិបត្តិកូដ ការតម្លើងកម្មវិធី software ដែលធ្វើអោយប៉ះពាល់ដល់ទិន្នន័យនៅក្នុងប្រព័ន្ធ និងភាពត្រឹមត្រូវនៃប្រព័ន្ធថែមទៀត។
ចន្លោះប្រហោងនេះមានដូចជា CVE-2020-1938, CVE-2018-12326, CVE-2018-11218, CVE-2020-4670, CVE-2018-8014, CVE-2021-33020, CVE-2021-33018, CVE-2015-9251, CVE-2021-33024, CVE-2018-8014 និង CVE-2021-27501 ។ គួរបញ្ជាក់ផងដេរថា ក្រុមហ៊ុន Philips បានអាប់ដេតទៅលើប្រព័ន្ធនេះនៅក្នុងខែមិថុនា ឆ្នាំ 2020 និងខែមិថុនា ឆ្នាំ 2021 ទៅលើចន្លោះប្រហោងចំនួន 15 រួចមកហើយ ក្រុមហ៊ុននេះនឹងពង្រឹងការអាប់ដេតបន្ថែមទៀតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2022 នេះ។
អ្នកជំនាញសុវត្ថិភាពណែនាំថា ប្រសិនបើមានករណីនៃការវាយប្រហារសូមធានាថាប្រព័ន្ធនេះមិនអាចដំណើរការបានចេញពីអ៊ីនធឺរណិត ហើយជាពិសេសជាងនេះទៀតនោះ អ្នកគ្រប់គ្រងត្រូវប្រើប្រាស់នូវ VPNs និងFirewall ដើម្បីការពារការបញ្ជាពីចម្ងាយផងដែរ៕