ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញនូវការវាយប្រហារមេរោគ malware ជាច្រើនដែលមានគោលដៅទៅលើក្រុមហ៊ុនសាជីវកម្មធំៗនៅក្នុងប្រទេសជាច្រើនដែលនិយាយភាសាអេស្ប៉ាញចាពិសេសនៅក្នុងប្រទេសវេណេស៊ុយអេឡាដើម្បីធ្វើចារកម្មទៅលើជនរងគ្រោះ។
មេរោគនេះមានឈ្មោះហៅថា”Bandidos” ដែលជាជំនាន់មួយទៀតរបស់មេរោគ Bandook malware ដែលមានគោលដៅក្នុងការវាយប្រហារទៅលើក្រុមហ៊ុនសាជីវកម្មធំៗនៅក្នុងប្រទេសជាច្រើននៅក្នុងអាមេរិកខាងត្បូងដែលនៅក្នុងនោះមានវិស័យផលិត វិស័យសំណង់ វិស័យសុខាភិបាល សេវាកម្មកម្មវិធី software និងវិស័យលក់រាយជាច្រើនទៀត។
មេរោគ malware នេះសរសេរនៅក្នុងកម្មវិធី Delphi និង C++ ហើយបើមើលទៅលើមេរោគ Bandook គឺជាមេរោគប្រភេទ trojan (RAT) ដែលប្រតិបត្តិតាំងពីឆ្នាំ 2015 មកម្ល៉េះ។ មេរោគជំនាន់ថ្មីរបស់ Bandook នេះគឺប្រើប្រាស់នូវ 132 commands ដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា មេរោគនេះតម្រូវអោយដោនឡូតនូវ DLL file ដើម្បីបង្កើតជា Chrome extension ដើម្បីលួចនូវលេខសម្ងាត់របស់ជនរងគ្រោះតាមរយៈ URL ៕