ក្រុមហ៊ុន Microsoft ទើបតែធ្វើការ Patch ទៅលើចន្លោះប្រហោងដ៏មានគ្រោះថ្នាក់នៅលើ Windows PrintNightmare

0

ក្រុមហ៊ុន Microsoft ទើបតែធ្វើការចេញផ្សាយនូវការ Patch សុវត្ថិភាពទៅលើចន្លោះប្រហោង 0-Day ដ៏គ្រោះថ្នាក់ដែលមានឈ្មោះហៅថា​ “PrintNightmare” ដែលស្ថិតនៅក្នុង Windows Print Spooler service ហើយវាអនុញ្ញាតអោយហេគឃ័រប្រតិបត្តិកូដមេរោគ និងគ្រប់គ្រងទៅលើប្រព័ន្ធដែលរងគ្រោះថែមទៀត។

ចន្លោះប្រហោងនេះគឺ CVE-2021-34527 ដែលអនុញ្ញាតអោយមានការប្រតិបត្តិកូដពីចម្ងាយនៅលើ Windows ។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុននេះក៏រកឃើញនូវការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងនៃ Microsoft Windows Print Spooler service ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបន្ថែមនូវ Printers និង drivers រួមជាមួយនឹងការប្រតិបត្តិកូដមេរោគបានថែមទៀតផង។

គួរបញ្ជាក់ផងដែរថា PrintNightmare នេះគឺអាចប្រតិបត្តិកូដពីចម្ងាយជាមួយនឹង SYSTEM privileges នៅលើម៉ាស៊ីន Windows ។ នៅក្នុងពេលនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញនូវ Patch សម្រាប់កម្មវិធីជាច្រើនដូចជា Windows Server 2019, Windows Server 2012 R2,​ Windows Server 2008, Windows 8.1
Windows RT 8.1 និង Windows 10 (versions 21H1, 20H2, 2004, 1909, 1809, 1803 និង 1507) ។ ដូចនេះ សូមអ្នកគ្រប់គ្រងប្រព័ន្ធធ្វើការអាប់ដេត Patch នេះជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here