យុទ្ធនាការក្នុងការចែកចាយមេរោគ malware នៅក្នុងមជ្ឈឹមបូព៌ាចាប់តាំងពីឆ្នាំ 2019 គឺមានការកក្រើកសារជាថ្មីជាមួយនឹងការចែកចាយមេរោគ malware ជំនាន់ថ្មីដែលមានគោលដៅក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS ។ ក្រុមហេគឃ័រដែលចែកចាយមេរោគ malware នេះត្រូវគេស្គាល់ឈ្មោះថា WildPressure APT ។
ក្រុម WildPressure APT នេះបានចែកចាយមេរោគ malware ដែលមានឈ្មោះហៅថា “Milum” ហើយនេះគឺជាប្រភេទមេរោគ C++ Trojan ដែលអាចអនុញ្ញាតអោយអ្នកវាយប្រហារអាចគ្រប់គ្រងពីចម្ងាយបានទៅលើឧបករណ៍ដែលរងគ្រោះ។ ការវាយប្រហារនេះគឺចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ 2019 ។ មេរោគនេះមានគោលដៅក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows និង macOS ។
លើសពីនេះទៀតនោះ នៅពេលដែលមេរោគ Trojan នេះបានឆ្លងចូលទៅក្នុងម៉ាស៊ីនរបស់ជនរងគ្រោះនោះ មេរោគនេះបានដោនឡូតនូវ files មេរោគជាច្រើនចេញពី servers របស់ក្រុមហេគឃ័រ ការប្រតិបត្តិទៅលើកូដមេរោគ និងអាប់ដេតទៅលើ packages ទៅលើមេរោគ Trojan នេះថែមទៀត៕