ថ្មីៗនេះ វាមានទិន្នន័យបែកធ្លាយទិន្នន័យលេខទូរស័ព្ទច្រើនជាង 50,000 នៅលើអ៊នធឺរណិតដែលនេះគឺជាស្នាដៃរបស់ក្រុមអ៊ីស្រាអែល NSO Group ដែលចែកចាយមេរោគ Pegasus “military-grade spyware” នេះដើម្បីវាយប្រហារទៅលើប្រមុខរដ្ឋ ក្រុមសកម្មជន អ្នកសារព័ត៌មាន និងមេធាវីនៅជុំវិញពិភពលោក។
គេរកឃើញថាវាមានការវាយប្រហារទៅលើអ្នកសារព័ត៌មានច្រើនជាង 80 នាក់នៅក្នុងស្ថាប័នចំនួន 17 នៃ 10 ប្រភេទផ្សេងៗគ្នាដែលក្នុងនោះមានក្រុមហ៊ុន Amnesty International និង Forbidden Stories ផងដែរ។
ក្រុម NSO Group នេះបានប្រើប្រាស់នូវមេរោគ “Pegasus” ដែលតម្លើងនៅលើស្មាតហ្វូន Android និងiPhone របស់ជនរងគ្រោះមានសមត្ថភាពអនុញ្ញាតអោយហេគឃ័រអាចធ្វើការប្រមូលសារអ៊ីម៉ែល សារ SMS រូបភាពវីដេអូ ប្រតិទិន ប្រតិបត្តិការខល និងព័ត៌មានបញ្ជីឈ្មោះថែមទៀត ហើយវាក៏អាចលួចយកនូវអ្វីដែលបានឆាតនៅក្នុងកម្មវិធី Apps ជាច្រើនដូចជា WhatsApp, Telegram និង Signal បានថែមទៀត។
អ្នកស្រាវជ្រាវ Bill Marczak របស់ក្រុមហ៊ុន Citizen Lab និយាយថា “មេរោគដែលចែកចាយដោយក្រុម NSO Group អាចបំបែកស្មាតហ្វូន iPhones បាន។ ក្រុមនេះបានបំបែកនូវចន្លោះប្រហោងនៅក្នុង iMessage និង BlastDoor Framework នៅក្នុង iOS 14ដើម្បីចែកចាយមេរោគ Pegasus ។” ថ្មីៗនេះ ក្រុមអ៊ីស្រាអែលមួយទៀតឈ្មោះហៅថា Candiru ក៏ចែកចាយមេរោគ spyware តាមរយៈចន្លោះប្រហោង 0-Day នៅក្នុង Google Chrome និង Microsoft Windows ដែលហេគទៅលើអ្នកសារព័ត៌មាន សកម្មជន និងអ្នកនយោបាយជាង 100 នាក់នៅជុំវិញពិភពលោក៕