ក្រុមហេគឃ័រដោនឡូតរូបភាព ID ជាង 286,000 ចេញពីប្រព័ន្ធទិន្នន័យរបស់រដ្ឋាភិបាល

0

ក្រុមមន្ត្រីរបស់ប្រទេសអេស្តូនៀរបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី 23 ខែកក្កដា​ ឆ្នាំ 2021 នេះដោយសារតែការលួចចូលទៅក្នុងប្រព័ន្ធទិន្នន័យរដ្ឋាភិបាលក្នុងប្រទេសនេះ។ ជនសង្ស័យនេះបានលួចយកទិន្នន័យរូបភាព​ចំនួន 286,438 ចេញពីប្រព័ន្ធទិន្នន័យនេះ។

នៅក្នុងការវិភាគរបស់ក្រុមសន្តិសុខព័ត៌មានប្រព័ន្ធបច្ចេកវិទ្យា RIA អោយដឹងថា ប្រព័ន្ធទិន្នន័យនេះមានការវាយប្រហារពីហេគឃ័រដែលលួចយករូបភាព ID របស់រដ្ឋាភិបាល។ ហេគឃ័របានផ្តល់ឈ្មោះរបស់ប្រជាជនអេស្តូនៀរដើម្បីអាចទាញកូដផ្ទៀងផ្ទាត់ដែលអនុញ្ញាតអោយពួកគេអាចចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រុមហ៊ុននេះបាន។

ក្រៅពីនេះ ក្រុមអ្នកជំនាញសុវត្ថិភាពនៅមិនទាន់បញ្ជាក់នោះទេថា ហេគឃ័រនេះបានធ្វើការបញ្ជូនរូបភាពទាំងនេះទៅកាន់ភាគីណាមួយនៅឡើយទេ។ ក្រុមហ៊ុនអ្នកជំនាញទាំងនេះក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើរឿងនេះអោយកាន់តែស៊ីជម្រៅផងដែរ។ ពាក់ព័ន្ធទៅនឹងការវាយប្រហារនេះ ប្រជាជនដែលរស់នៅក្នុងប្រទេសអេស្តូនៀរមិនចាំបាច់ថតរូបភាពថ្មីដើម្បីផ្លាស់ប្តូរ ID របស់ពួកគេទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here