ចំនុចរងគ្រោះសុវត្ថិភាពដែលមិនទាន់បាន Patch ជាច្រើនត្រូវបានរកឃើញនៅក្នុងប្រព័ន្ធសុវត្ថិភាព programmable logic controllers (PLCs) របស់ក្រុមហ៊ុន Mitsubishi ដែលក្រុមហេគឃ័រអាចវាយប្រហារតាមរយៈ brute-force attack ការ Login ទៅក្នុង CPU module និងការវាយប្រហារ denial-of-service (DoS) ។
ចំនុចរងគ្រោះទាំងនេះត្រូវបានបង្ហាញដោយក្រុមហ៊ុន Nozomi Networks ដែលរកឃើញនូវការផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់នូវ MELSEC communication protocol តាមរយៈការ Read/Write ទិន្នន័យនៅក្នុង CPU module ថែមទៀត។ ចំនុចរងគ្រោះនេះមានលេខកូដ CVE-2021-20594, CVE-2021-20598 និង CVE-2021-20597 ផងដែរ។
ក្រុមហ៊ុន Mitsubishi Electric ក៏ត្រៀមខ្លួនក្នុងការបញ្ចេញនូវ version ថ្មីនៃ Firmware របស់ខ្លួនដើម្បីជួសជុលទៅបញ្ហានេះផងដែរនៅពេលដ៏ខ្លីខាងមុខនេះ។ ក្រុមហ៊ុននេះជូនអនុសាសន៍អោយអ្នកប្រើប្រាស់ប្រើនូវ firewall ដើម្បីការពារការវាយប្រហារនៅលើអ៊ីនធឺរណិត ការប្រើប្រាស់នូវ IP Filter ដើម្បីបិទពីការចូលតាម IP និងការដូរលេខសម្ងាត់តាមរយៈ USB ផងដែរ៕