សកម្មភាពនៃការវាយប្រហារចំនួន 3 ដែលប្រតិបត្តិដោយក្រុមហេគឃ័ររបស់ចិនមានគោលដៅវាយប្រហារទៅលើបណ្តាញ Network របស់ក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន 5 នៅក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឆ្នាំ 2017 ។
លោក Lior Rochberger, Tom Fakterman, Daniel Frank និង Assaf Dahan របស់ក្រុមហ៊ុន Cybereason និយាយថា “គោលដៅរបស់ក្រុមអ្នកវាយប្រហារនៅពីក្រោយការឈ្លានពាននេះគឺការបន្តវាយប្រហារទៅលើក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដើម្បីប្រមូលទិន្នន័យសំខាន់ៗដូចជាទិន្នន័យ Call Detail Record (CDR) ដែលមាន Domain Controllers, Web Servers និង Microsoft Exchange servers ថែមទៀត។”
ក្រុមហ៊ុនសន្តិសុខសុវត្ថិភាពអ៊ីនធឺរណិតដែលមានមូលដ្ឋាននៅក្នុង Boston នេះរកឃើញនូវយុទ្ធនាការមួយដែលមានឈ្មោះហៅថា “DeadRinger” ដែលស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុម Gallium (Soft Cell), Naikon APT (APT30 ឬ Lotus Panda) និង TG-3390 (APT27 ឬ Emissary Panda) ៕