ថ្មីៗនេះ វាមានការវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការ Linux ច្រើនជាង 14 លានដងនៅលើអ៊ីនធឺរណិតដែលហេគឃ័រចែកចាយនូវមេរោគ ransomware និង trojans ជាច្រើនថែមទៀត។ នៅក្នុងការចេញផ្សាយរបស់ក្រុមហ៊ុន Trend Micro បញ្ជាក់ថា នៅក្នុងឆមាសទី 1ឆ្នាំ 2021 នេះ គេរកឃើញនូវការចែកចាយមេរោគ malware ជិត 15 លាននៅលើប្រព័ន្ធប្រតិបត្តិការ Linux ។
ចន្លោះប្រហោងដ៏គ្រោះថ្នាក់ចំនួន 15 នៅលើប្រព័ន្ធប្រតិបត្តិការ Linux នេះមានដូចជា៖ CVE-2017-5638 (CVSS : 10.0), CVE-2017-9805 (CVSS : 8.1), CVE-2018-7600 (CVSS : 9.8), CVE-2020-14750 (CVSS : 9.8), CVE-2020-25213 (CVSS : 10.0), CVE-2020-17496 (CVSS : 9.8), CVE-2020-11651 (CVSS : 9.8), CVE-2017-12611 (CVSS : 9.8), CVE-2017-7657 (CVSS : 9.8), CVE-2021-29441 (CVSS : 9.8), CVE-2020-14179 (CVSS : 5.3), CVE-2013-4547 (CVSS : 8.0), CVE-2019-0230 (CVSS : 9.8), CVE-2018-11776 (CVSS : 8.1) និង CVE-2020-7961 (CVSS : 9.8) ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា អ្នកប្រើប្រាស់ និងស្ថាប័នជាច្រើនគួរតែប្រតិបត្តិនូវការអនុវត្តន៍ដ៏ល្អបំផុតផ្នែកសន្តិសុខដែលនៅក្នុងនោះគឺមានការឌីស្សាញទៅលើគោលការណ៍សន្តិសុខ ការ Patch ទៅលើចន្លោះប្រហោង ការប្រើប្រាស់គោលការណ៍កំណត់សិទ្ធសម្រាប់អ្នកប្រើប្រាស់ និងការប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវរួមគ្នាផងដែរ៕