ឧបករណ៍ការពារសុត្ថិភាពអ៊ីនធឺរណិត (Cybersecurity Tools) សម្រាប់ឆ្នាំ 2021

0

មិនថាអ្នកជាអង្គការអាជីវកម្មធំ ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ឬបុគ្កលិកក្រុមហ៊ុននោះ ឧបករណ៍សុវត្ថិភាពអ៊ីនធឺរណិត (cybersecurity tool) គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នក។ ខាងក្រោមនេះគឺជា Tool សុវត្ថិភាពដែលអាចការពារទិន្នន័យរបស់អ្នកបាន។

Vulnerability Scanners Online Tool គឺជា Tool អនុញ្ញាតអោយអ្នកធ្វើការស្កេនរកចន្លោះប្រហោងនៅលើអ៊ីនធឺរណិត ព្រោះជាធម្មតាប្រសិនបើហេគឃ័ររកឃើញនូវចន្លោះប្រហោងនោះ ពួកគេអាចធ្វើការវាយប្រហារទៅលើប្រព័ន្ធរបស់អ្នក។ Tools ទាំងនេះមាន៖ Security For Everyone – S4E:Equality, Nessus, BurpSuite និង Intruder

Antivirus Software គឺជាកម្មវិធីកម្ចាត់មេរោគដែលអាចការពារទិន្នន័យនៅលើឧបករណ៍ប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក ឬកុំព្យុទ័រនៅកន្លែងការងាររបស់អ្នក។ កម្មវិធីកម្ចាត់មេរោគនេះអាចទប់ស្កាត់ virus និង malware បាន។ កម្មវិធីទាំងនេះមាន៖ Windows Defender, Kaspersky Security, AVG Free Antivirus, Avast Free Antivirus និង Avira Free Antivirus

Firewall Software គឺជាកម្មវិធីសម្រាប់ធ្វើការបញ្ឈប់នូវការជ្រៀតចូលនៃមេរោគ malware ចូលទៅក្នុងកុំព្យូទ័ររបស់អ្នក និងបញ្ឈប់នូវការបែកធ្លាយទិន្នន័យចេញពីកុំព្យូទ័ររបស់អ្នកថែមទៀត។ កម្មវិធី firewall software មាន៖ Microsoft Defender Firewall, ZoneAlarm និង Comodo Free Firewall

Password Managers គឺជាកម្មវិធីសម្រាប់ការពារលេខសម្ងាត់របស់អ្នកដែលរក្សាទុកនៅលើអនឡាញ។ កម្មវិធីនេះមិនត្រឹមតែចងចាំនូវលេខសម្ងាត់របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់នូវលេខសម្ងាត់រឹងមាំសម្រាប់អ្នកផងដែរ។ នៅពេលដែលអ្នកធ្វើការ Login វានឹងធ្វើការ Auto-fill លេខសម្ងាត់ទៅក្នុងគណនីរបស់អ្នក។ កម្មវិធី Password Managers នេះមាន៖ Myki Password Manager, LogMeOnce Password Management Suite, Bitwarden, WWPass PassHub និង NordPass

Virtual Private Network គឺជា VPN ដែលអនុញ្ញាតអោយអ្នកមានភាពអនាមិកនៅលើអ៊ីនធឺរណិត។ វាអាចធ្វើការការពារទិន្នន័យរបស់អ្នកពីការជ្រៀតចូលនៅលើអ៊ីនធឺរណិតថែមទៀត។ សម្រាប់ VPN រួមមាន៖ Psiphon, Thunder VPN, ProtonVPN, TunnelBear VPN និង Hotspot Shield VPN

Online Backup គឺជាក្លោដសម្រាប់រក្សាទុកទិន្នន័យរបស់អ្នកនៅលើអនឡាញ។ វារួមមាន៖ Dropbox, Google Drive និង OneDrive

LEAVE A REPLY

Please enter your comment!
Please enter your name here