ថ្មីៗនេះ ប៉ូលិសនៅក្នុងសហរដ្ឋអាមេរិកបានចាប់ខ្លួនលោក Glib Oleksandr Ivanov-Tolpintsev ពីបទលួចយកនូវលេខសម្ងាត់ និងការចូលប្រើប្រាស់កុំព្យូទ័រជាច្រើនពាន់គ្រឿងដោយគ្មានការអនុញ្ញាត។ លោកត្រូវដាក់នៅក្នុងពន្ធនាគារ ហើយអាចនឹងប្រឈមមុខនឹងការជាប់ទោសរយៈពេល 17 ឆ្នាំ។ លោក Ivanov Tolpintsev ត្រូវគេរកឃើញថាលក់ទិន្ននន័យទាំងនេះបានទឹកប្រាក់ដល់ទៅ $82,648 ដែលនេះគឺជាបទល្មើសធ្ងន់ធ្ងរមែនទែន។
នៅក្នុងការចោទប្រកាន់នេះ លោក Ivanov-Tolpintsev បានចែកចាយមេរោគប្រភទ Botnet/Malware ទៅលើបណ្តាញកុំព្យូទ័រ ហើយគ្រប់គ្រងទៅលើម៉ាស៊ីនទាំងនោះដោយគ្មានការអនុញ្ញាត។ នៅក្នុងមួយសប្តាហ៍មេរោគ Botnet នោះធ្វើការលួចគណនី Login យ៉ាងហោចណាស់ 2000 គ្រឿង។
បន្ទាប់មក គាត់បានដាក់លក់នូវគណនី Login ទៅលើកុំព្យូទ័រដែលគ្រប់គ្រងបាននោះនៅលើ Dark Web ។ បន្ទាប់ពីការលក់នូវគណនី Login ទាំងនោះរួច គេសង្កេតឃើញមានការវាយប្រហារមេរោគ Ransomware ជាច្រើនកើតឡើងផងដែរ៕