គ្មានអ្នកណាម្នាក់ដែលចូលចិត្តលេខសម្ងាត់ (Password) នោះទេដោយសារតែវាមិនមានភាពងាយស្រួលក្នុងការប្រើប្រាស់។ បើនិយាយអំពីសុវត្ថិភាពវិញនោះគឺពិតជាសំខាន់ណាស់នៅក្នុងពិភពឌីជីថលនេះដូចជាលេខសម្ងាត់សម្រាប់ប្រាស់នៅលើអ៊ីម៉ែល គណនីធនាគារ វីដេអូហ្គេម ការទិញទំនិញអនឡាញ និងជាច្រើនទៀត។
អ្នកប្រើប្រាស់ត្រូវប្រើនូវលេខសម្ងាត់ដែលមានភាពស្មុគស្មាញ ហើយអ្នកត្រូវចងចាំវាផងដែរ។ ពិសេសជាងនេះទៀតនោះ អ្នកប្រើប្រាស់ត្រូវធ្វើការផ្លាស់ប្តូរនូវលេខសម្ងាត់ជាប្រចាំដើម្បីគេចផុតពីការតាមដានរបស់ហេគឃ័រ។
ថ្មីៗនេះ ក្រុមហ៊ុន Microsoft និយាយថា នាពេលអនាគត សញ្ញានៃការឈប់ប្រើប្រាស់នូវលេខសម្ងាត់ (passwordless signs)នឹងអាចប្រើប្រាស់បានសម្រាប់អ្នកប្រើប្រាស់ប្រភេទCommercial Users ។ សម្រាប់ពេលនេះ អ្នកប្រើប្រាស់អាចលុបចោលនូវលេខសម្ងាត់ (password) ចេញពី Microsoft account តាមរយៈការប្រើប្រាស់នូវកម្មវិធី Microsoft Authenticator app ។
ការផ្ទៀងផ្ទាត់កូដគឺតាមរយៈលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ ហើយពួកគេអាចធ្វើការ Sign in តាមរយៈការប្រើប្រាស់ទៅលើកម្មវិធីជាច្រើនរបស់ពួកគេដូចជា Microsoft OneDrive, Microsoft Outlook, Microsoft Family Safety និងជាច្រើនទៀត៕