មេរោគថ្មី BloodyStealer Trojan លួចយកគណនី Account របស់អ្នកលេងហ្គេម Epic Games, Steam

0

មេរោគ Trojan កម្រិតខ្ពស់ថ្មីត្រូវបានដាក់លក់នៅលើវេទិការបស់ប្រទេសរុស្សីដែលមេរោគនេះមានសមត្ថភាពនៅក្នុងការលួចយកនូវគណនី Account របស់អ្នកប្រើប្រាស់នៅលើសេវាកម្មវីដេអូហ្គេមជាច្រើនដូចជា Steam, Epic Games Store និង EA Origin ។

ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិត Kaspersky ហៅមេរោគនេះថា “BloodyStealer” ។ មេរោគនេះត្រូវបានរកឃើញជាលើកដំបូងបំផុតនៅក្នុងខែមីនាឆ្នាំ 2021 នេះ ហើយវាដាក់លក់នៅក្នុងតម្លៃត្រឹមតែ 700 RUB ($10) សម្រាប់រយៈពេលប្រើប្រាស់ 1 ខែ ឬ $40 សម្រាប់ការប្រើប្រាស់រហូត។ ការវាយប្រហារនៃមេរោគ Bloody Stealer រកឃើញនៅក្នុងអ៊ឺរ៉ុប អាមេរិកឡាទីន និងអាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុននេះនិយាយថា “BloodyStealer គឺជាមេរោគ Trojan-stealer ដែលមានសមត្ថភាពក្នុងការលួចយកនូវទិន្នន័យជាច្រើនប្រភេទដូចជា Cookies, Passwords, Forms, Banking Cards, Screenshots, Login Memory, Sessions ចេញពីកម្មវិធីជាច្រើន។” ព័ត៌មានជាច្រើនត្រូវលួចចេញពីហ្គេមល្បីៗដូចជា Bethesda, Epic Games, GOG, Origin, Steam និង VimeWorld ។ គួរបញ្ជាក់ផងដែរថា រាល់ទិន្នន័យដែលលួចបានចេញពីអ្នកលេងហ្គេមនេះត្រូវបានដាក់លក់នៅលើ Darknet ៕

LEAVE A REPLY

Please enter your comment!
Please enter your name here