ក្រុមហ៊ុន Google ព្រមានអំពីវិធីសាស្រ្តថ្មីដែលហេគឃ័រអាចចែកចាយមេរោគ Malware នៅលើ Windows

0

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបានរកឃើញនូវវិធីសាស្រ្តថ្មីដែលក្រុមហេគឃ័រចែកចាយមេរោគតាមរយៈ code signature នៅលើប្រព័ន្ធប្រតិបត្តិការ Windows ហើយវាមិនអាចធ្វើការឆែក ឬស្កែនដោយ OpenSSL code បាននោះទេ។ គោលដៅនៃការចែកចាយមេរោគនេះគឺនៅក្នុងសហរដ្ឋអាមេរិកសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលចូលចិត្តដោនឡូតនូវហ្គេម ឬកម្មវិធី software ប្រភេទ Cracked Versions។

ក្រុមហេគឃ័របានប្រើប្រាស់មេរោគនេះដើម្បីចែកចាយនូវ adware និងការដាក់កូដវាយប្រហារនៅក្នុងកម្មវិធី software ជាច្រើនដែលអ្នកប្រើប្រាស់បានទាញយកនោះ។ នៅក្នុង  Windows systems គឺអនុញ្ញាតអោយដំណើរការនូវប្រភេទ Files នេះដោយមិនមានការជូនដំណឹងអំពីបញ្ហាសុវត្ថិភាពនោះទេ។

គួរបញ្ជាក់ផងដែរថា Code signatures ដែលប្រតិបត្តិនៅលើ Windows នេះគឺផ្តល់នូវការធានាទៅលើសុចរិតភាពនៃការប្រតិបត្តិទៅលើ File នេះ។ ដូចនេះ សូមធ្វើការធានាថាលោកអ្នកបានទាញយកនូវកម្មវិធីដែលមានប្រភពអាចជឿជាក់បាន និងកម្មវិធីកម្ចាត់មេរោគផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here