ប្រទេសសិង្ហបុរីប្រកាន់ជំហរសកម្មជាងមុនចំពោះការគំរាមកំហែងតាមអ៊ីនធឺណិតក្រោមយុទ្ធសាស្ត្រផែនការរបស់ជាតិ

0

ប្រទេសសិង្ហបុរីបានបង្ហាញនូវយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតថ្មីមួយដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារទី ៥ ខែតុលានេះ។ យុទ្ធសាស្រ្តនេះបង្ហាញថា ប្រទេសនេះមានជំហរសកម្មជាងមុនដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណិតនាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារនេះ CSA និយាយថា ខ្លួននឹងកំណត់វិធីសាស្រ្តសមស្របបំផុតសម្រាប់អង្គភាពដែលមិនមែននៅក្រោម CII ដើម្បីគ្រប់គ្រង និងកាត់បន្ថយហានិភ័យនៅលើអ៊ីនធឺណិត។ នៅក្នុងការបង្កើតឡើងតាមរយៈការពិគ្រោះយោបល់ជាមួយថ្នាក់ជាតិ និងអន្តរជាតិ យុទ្ធសាស្ត្រនេះបង្កើតឡើងផ្អែកលើយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិតជាតិលើកដំបូងដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦ ។

នៅក្នុងយុទ្ធសាស្ត្រមុន CSA ផ្តោតលើការពង្រឹងក្របខ័ណ្ឌច្បាប់ដើម្បីធានាបាននូវភាពរឹងមាំនៃអ៊ីនធឺណិតតាមវិស័យសំខាន់ៗចំនួន ១១ របស់ប្រទេសនេះ។ CSA និយាយថាយុទ្ធសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពនឹងផ្តោតលើការអភិវឌ្ឍសមត្ថភាពក្នុងការស្វែងរក និងវិភាគសកម្មភាពព្យាបាទនៅលើអ៊ីនធឺណិត។

CSA ក៏នឹងផ្តោតលើការបង្កើនកម្រិតសុវត្ថិភាពអ៊ិនធឺណិតនៅទូទាំងប្រទេសដោយធ្វើឱ្យសុវត្ថិភាពអ៊ីនធឺណិតមានភាពងាយស្រួលយល់ដឹងសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ។ កាលពីឆ្នាំមុន CSA ក៏ចេញប្លង់មេដើម្បីបង្កើតតំបន់អ៊ីនធឺណិតដែលមានសុវត្ថិភាពប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here