ក្រុមហ៊ុន Temasek របស់ប្រទេសសិង្ហបុរីបានដឹកនាំការផ្តល់មូលនិធិចំនួន ៥៥០ លានដុល្លារអាមេរិកនៅក្រុមហ៊ុន Orca Security របស់អ៊ីស្រាអែលដោយបង្កើនតម្លៃរបស់ក្រុមហ៊ុនសន្តិសុខក្លោដដល់ ១,៨ ពាន់លានដុល្លារអាមេរិកដែលកើនឡើង ៥០ ភាគរយក្នុងរយៈពេល ៧ ខែនេះ។
អ្នកផ្តល់សេវាកម្មបច្ចេកវិទ្យាសុវត្ថិភាពក្លោដជាច្រើនបានឃើញនូវការកើនឡើងយ៉ាងឆាប់រហ័សនៃតម្រូវការសម្រាប់ផលិតផល និងសេវាកម្មរបស់ពួកគេដោយសារជំងឺរាតត្បាតកូវីដ -១៩ និងបង្ខំឱ្យអាជីវកម្មទូទាំងពិភពលោកផ្លាស់ប្តូរទៅជាការធ្វើការពីចម្ងាយ និងជំរុញឱ្យពួកគេវិនិយោគបន្ថែមទៀតដើម្បីធានាសុវត្ថិភាពទៅលើទិន្នន័យរបស់ពួកគេ។
អាជីវកម្មរបស់ក្រុមហ៊ុន Orca Security បានកើនឡើងប្រហែល ៩ ដងពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្រុមហ៊ុននិយាយថា ខ្លួននឹងប្រើផលប័ត្រ និងបណ្តាញណេតវើករបស់ក្រុមហ៊ុន Temasek ដើម្បីពង្រឹងសុវត្ថិភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឧស្សាហកម្មសំខាន់ៗដូចជាទូរគមនាគមន៍ សេវាកម្មហិរញ្ញវត្ថុ ការដឹកជញ្ជូន និងទំនិញ។ អ្នកផ្តល់សេវាកម្មវិស្វកម្ម IT និងសហគ្រាសអាមេរិកឈ្មោះ SAIC និងក្រុមហ៊ុន Splunk Inc ក៏បានវិនិយោគទឹកប្រាក់បន្ថែមដែលធ្វើអោយតម្លៃរបស់ក្រុមហ៊ុន Orca Security កើនឡើងដល់ទៅ ១,២ ពាន់លានដុល្លារនៅក្នុងខែមីនាឆ្នាំនេះ៕