ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែចេញផ្សាយនូវការព្រមានអំពីចន្លោះប្រហោងសុវត្ថិភាពថ្មីនៅលើឧបករណ៍ Surface Pro 3 ដែលអាចជ្រៀតចូលទៅក្នុងបណ្តាញណេតវើកបាន។ បើតាមការបញ្ជាក់ពីវិស្វករសូហ្វវ៊ែរលោក Chris Fenner របស់ក្រុមហ៊ុន Google ចន្លោះប្រហោងនេះមានលេខកូដ CVE-2021-42299 ឬឈ្មោះ “TPM Carte Blanche” នេះ ។
លោកបញ្ជាក់ថា “ឧបករណ៍នេះប្រើប្រាស់នូវ Platform Configuration Registers (PCRs) ដែលអាចធ្វើការកត់ត្រាទុកព័ត៌មានអំពីឧបករណ៍ និង software នេះដើម្បីធានាថាដំណើរការនៃការ Boot គឺមានសុវត្ថិភាព។ នៅត្រង់ Platform Configuration Register (PCR) នេះ ហេគឃ័រអាចធ្វើការតម្លើងនូវកូដមេរោគផងដែរ។”
ក្រុមហ៊ុន Microsoft និយាយថា ខ្លួនក៏បានជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ដែលមានបញ្ហានៅក្នុងចន្លោះប្រហោងសុវត្ថិភាពនេះផងដែរ។ គួរបញ្ជាក់ផងដែរថា CVE-2021-42299 នេះអាចបំពានបានតាមរយៈការរំលោភបំពានទៅលើវិញ្ញាបនបត្រ Microsoft DHA (Device Health Attestation)៕