ថ្មីៗនេះ ក្រុមហ៊ុន Mozilla បានប្លុកនូវ Firefox add-ons មេរោគចំនួន 2 ដែលមានអ្នកប្រើប្រាស់តម្លើងដល់ទៅ 455,000 នាក់ដោយសារតែវាបិទនូវ Proxy API ក្នុងការដោនឡូតទៅលើការអាប់ដេតនៅក្នុង Browser នេះ។ នៅក្នុង Extension ទាំងពីរនេះមានឈ្មោះហៅថា Bypass និង Bypass XM ដែលរារាំងអ្នកប្រើប្រាស់ Firefox ក្នុងការដោនឡូតទៅលើការអាប់ដេតនេះ។
ដោយសារតែ Proxy API អាចត្រូវបានប្រើប្រាស់ដើម្បីធ្វើការ proxy web request នោះ ការបិទទៅលើ API នេះអនុញ្ញាតអោយអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើ Firefox browser នេះបាន។ ក្រុមហ៊ុន Firefox ពេលនេះបានដាក់អោយដំណើរការនូវ system add-on ដែលមានឈ្មោះថា “Proxy Failover” ដើម្បីដោះស្រាយទៅលើបញ្ហានេះ។
សម្រាប់អ្នកប្រើប្រាស់ដែលបានតម្លើងនូវ add-ons ដែលមានបញ្ហាខាងលើនេះ សូមធ្វើការលុបចោលដោយចូលទៅក្នុង Add-ons section និងស្វែងរកនូវ “Bypass” (ID: 7c3a8b88-4dc9-4487-b7f9-736b5f38b957) ឬ “Bypass XM” (ID: d61552ef-e2a6-4fb5-bf67-8990f0014957) ៕