មេរោគ Android Malware ថ្មីអាចធ្វើការ ​Root ទៅកាន់ស្មាតហ្វូនរបស់អ្នក

0

ថ្មីៗនេះ ហេគឃ័របានចែកចាយមេរោគ Android malware ថ្មីដែលមានសមត្ថភាពក្នុងការ Root និងគ្រប់គ្រងទៅលើស្មាតហ្វូនទាំងនេះ។ មេរោគ malware នេះមានឈ្មោះហៅថា  “AbstractEmu” ។ តាមការបញ្ជាក់របស់ Threat Labs បានរកឃើញនៅក្នុងកម្មវិធី Android ចំនួន 19 ដែលភាគច្រើនជាប្រភេទ utility apps និង system tools ។

កម្មវិធីទាំងនេះមានដូចជា password managers, money managers, app launchers និង data saving apps ។ បើមើលទៅលើកម្មវិធី  Lite Launcher នៅលើ Google Play Store គឺមានអ្នកទាញយកច្រើនជាង 10,000 ដងផងដែរ។ កម្មវិធីនេះត្រូវបានចែកចាយតាមរយៈ Stores ដែលជាភាគីទី 3 ដូចជា Amazon Appstore និង Samsung Galaxy Store រួមទាំងនៅលើ Aptoide និង APKPure ផងដែរ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា “ការ Root ទៅលើ Android ឬ Jailbreak ទៅលើឧបករណ៍ iOS គឺនៅតែជាវិធីសាស្រ្តដ៏ពេញនិយមបំផុតនៅក្នុងការគ្រប់គ្រងទៅលើស្មាតហ្វូន។ ស្មាតហ្វូនគឺជា Tools មួយដ៏ល្អឥតខ្ចោះដែលក្រុមឧក្រិដ្ឋជននៅលើអ៊ីនធឺណិតធ្វើសកម្មភាព និងទាញយកនូវទិន្នន័យសំខាន់ៗ៕”

LEAVE A REPLY

Please enter your comment!
Please enter your name here