ប៉ូលិសចាប់ខ្លួនក្រុមហេគឃ័រចែកចាយមេរោគ Ransomware ដែលនៅពីក្រោយការវាយប្រហារច្រើនជាង 1,800 លើកនៅជុំវិញពិភពលោក

0

មនុស្សចំនួន 12 នាក់ត្រូវបានឃុំខ្លួនដែលជាផ្នែកមួយនៃប្រតិបត្តិការអនុវត្តន៍ច្បាប់អន្តរជាតិទប់ទល់ទៅនឹងការវាយប្រហារ Ransomware ទៅលើស្ថាប័នធំដែលមានជនរងគ្រោះច្រើនជាង 1,800 នាក់នៅក្នុង 71 ប្រទេសចាប់តាំងពីឆ្នាំ 2019 ។ នេះគឺជាសកម្មភាពប្រឆាំងក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតធំបំផុត។

ការចាប់ខ្លួននេះធ្វើឡើងនៅដើមសប្តាហ៍នេះនៅថ្ងៃទី 26 ខែតុលានេះនៅក្នុងប្រទេសអ៊ុយក្រែន និងនូវែលសេឡង់។ ជាលទ្ធផល ប៉ូលិសបានរឹបអូសនូវទឹកប្រាក់ចំនួន $52,000 រថយន្តទំនើបចំនួន 5 គ្រឿង និងឧបករណ៍អេឡិចត្រូនិចជាច្រើនទៀតដែលពេលនេះស្ថិតនៅក្នុងការធ្វើកោសល្យវិច្ច័យផងដែរ និងបន្តស៊ើបអង្កេតផងដែរ។

ក្រុមហេគឃ័រទាំងនេះគឺជាប់ពាក់ព័ន្ធទៅនឹងការចែកចាយមេរោគ  LockerGoga, MegaCortex និង Dharma ransomware ហើយជនរងគ្រោះត្រូវបង់ប្រាក់លោះមកវិញជា Bitcoin ។ ក្រុមហេគឃ័រទាំងនេះប្រើប្រាស់នូវវិធីសាស្រ្តដើម្បីធ្វើការជ្រៀតចូលទៅក្នុង IT Networks តាមរយៈ brute force attacks, SQL injections, stolen credentials និង  phishing emails ជាមួយនឹង attachment files ។ ក្រុមការងារចម្រុះនេះមានមកពីប្រទេសបារាំង អាល្លឺម៉ង់ ហូឡង់ ន័រវេស នូវែលសេឡង់ អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាមួយនឹងប៉ូលិស Europol & Eurojust ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here