ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែលបានរឹតបន្តឹងយ៉ាងខ្លាំងទៅលើចំនួនប្រទេសជាច្រើន ហើយក្រុមហ៊ុននេះបានជូនដំណឹងទៅកាន់ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិតជាច្រើននៅក្នុងប្រទេសនេះមិនអនុញ្ញាតអោយលក់នូវ Hacking Tools ទៅកាន់ប្រទេសចំនួន 65 ។
នៅក្នុងបញ្ជីនេះវាមានប្រទេសជាច្រើនដូចជាអូស្ត្រាលី អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាត ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក អ៊ីស្លង់ ឥណ្ឌា អៀរឡង់ អ៊ីតាលី ជប៉ុន ឡាតវី លីចតេនស្ទីន(Liechtenstein) លីទុយអានី លុចសំបួរ ម៉ាល់តា នូវែលសេឡង់ ន័រវេស ព័រទុយហ្គាល់ រូម៉ានី ស្លូវ៉ាគី ស្លូវេនី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វីស ហូឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
សម្រាប់អតិថិជនជាច្រើនដែលទិញនូវ Tools ចេញពីក្រុមហ៊ុន NSO Group របស់អ៊ីស្រាអែលនេះគឺមានប្រទេសម៉ារ៉ុក បារ៉ែន អារ៉ាប៊ីសាអូឌីត និង U.A.E ។ តាមការបញ្ជាក់ចេញពីក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះ NSO Groupនិង Candiru បានធ្វើការអភិវឌ្ឍ និងផ្គង់ផ្គង់នូវ Spy Tools ក្នុងការវាយប្រហារទៅលើអ្នកសារព័ត៌មាន ក្រុមសកម្មជន និងមន្ត្រីរដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោកផងដែរ៕