មេរោគថ្មី Lapsus$ Ransomware បានវាយប្រហារទៅលើស្ថាប័នជាច្រើននៅព័រទុយហ្គាល់ និងប្រេស៊ីល

0

ក្រុមហេគឃ័រចែកចាយមេរោគ Ransomware បានត្រឡប់មកវិញហើយនៅដើមឆ្នាំ 2022 នេះ។ នៅក្នុងសប្តាហ៍ដំបូងនៅក្នុងឆ្នាំនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញនូវការចែកចាយមេរោគថ្មីដែលមានឈ្មោះហៅថា Lapsus$ ransomware។ ថ្មីៗនេះ ក្រុមហ៊ុន Impresa នៅក្នុងប្រទេសព័រទុយហ្គាល់រងនូវការវាយប្រហារដោយមេរោគ Lapsus$ ransomware នៅក្នុងអំឡុងពេលចូលឆ្នាំថ្មីនេះ។

ក្រុមហេគឃ័រក៏បិទនូវវេបសាយទាំងអស់របស់ក្រុមហ៊ុន Impresa នឹងទាមទារនូវប្រាក់លោះ។ ក្រៅពីការរទាមទារនូវប្រាក់លោះនេះ សារនេះអះអាងថា ក្រុមនេះអាចចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធ​ IT server អនឡាញរបស់ក្រុមហ៊ុននេះដែលមានវេបសាយ និង channels របស់ SIC និង Expresso ផងដែរ។ យ៉ាងណាមិញ ការវាយប្រហារនេះមិនប៉ះពាល់ដល់ទៅ Radio និង TV Broadcast នោះទេ។

មេរោគនេះត្រូវរកឃើញនៅក្នុងខែធ្នូឆ្នាំ 2021 ហើយក្រុមចែកចាយមេរោគ Lapsus$ នេះក៏ហេគទៅលើស្ថាប័នជាច្រើនផងដែរ។ វាមានការវាយប្រហារទៅលើវេបសាយរបស់ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល និងគ្រប់គ្រងទៅលើទិន្នន័យនៃការចាក់វ៉ាក់សាំងកូវីដ ១៩ របស់ប្រជាជនជាច្រើនលាននាក់ងផងដែរ។ ជនរងគ្រោះចំនួន 2 គឺជាក្រុមហ៊ុនផ្គត់ផ្គង់ទៅលើទូរគមនាគមន៍របស់អាមេរិកខាងត្បូង – Claro និង Embratel៕

LEAVE A REPLY

Please enter your comment!
Please enter your name here