របាយការណ៍ថ្មីបង្ហាញថា ការវាយប្រហារមេរោគ malware ទៅលើបុគ្គលមានការកើនឡើងខ្លាំងតាមរយៈការបញ្ជាពីចម្ងាយ

0

ក្រុមហ៊ុនបច្ចេកវិទ្យា Positive Technologies បានវិភាគទៅលើការគំរាមកំហែងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះ និងរកឃើញនូវការវាយប្រហារជាច្រើនកើតឡើងទៅលើបុគ្គលជាច្រើន ហើយការវាយប្រហារនេះគឺភាគច្រើនគឺជាការបញ្ជាពីចម្ងាយទៅលើមេរោគ malware ។

នៅក្នុងស្ថិតិថ្មីនេះទម្លាយថា ចំនួននៃការវាយប្រហារនៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះគឺមានការធ្លាក់ចុះចំនួន 4.8% បើធៀបទៅនឹងត្រីមាសទី 2 ឆ្នាំ 2021 នេះ។ ចំនួននៃការវាយប្រហារទៅលើស្ថាប័នជាច្រើនគឺមានការធ្លាក់ចុះចំនួន 22% ។ ការវាយប្រហារទៅលើបុគ្គលគឺមានការកើនឡើង 14% ដែលកាលពីពេលមុននេះគឺមានចំនួនតែ 12% ប៉ុណ្ណោះ។ វាក៏មានការចែកចាយមេរោគ RATs ដែលមានការកើនឡើង​36% ទៅលើស្ថាប័នជាច្រើន។ នៅក្នុងត្រីមាសទី 3 ឆ្នាំ 2021 នេះ ការវាយប្រហារទៅលើមេរោគ ransomware នេះគឺមានការធ្លាក់ចុះពី 80% ទៅ 32% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2021 នេះ។

នៅក្នុងការស្រាវជ្រាវនេះបង្ហាញថា វាមានការវាយប្រហារជាច្រើនកើតឡើងនៅលើកុំព្យូទ័រ Servers និងឧបករណ៍ network គឺមានការធ្លាក់ចុះ ហើយភាគច្រើនអ្នកវាយប្រហារគឺប្រើប្រាស់នូវមេរោគ RATs ។ វាក៏មានការកើនឡើងទៅលើការវាយប្រហារនៃមេរោគ ransomware ទៅលើបុគ្គលជាច្រើនតាមរយៈយុទ្ធនាការ phishing ដែលផ្តោតទៅលើបុគ្គលិករដ្ឋាភិបាល បុគ្គលិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនសហគ្រាសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here