ថ្មីៗនេះ វាមានយុទ្ធនាការនៃការចែកចាយមេរោគ FluBot malware ដោយបន្លំខ្លួនជាកម្មវិធី Flash Player ទ្រង់ទ្រាយធំ។ FluBot គឺជាប្រភេទ Android banking trojan អាចលួចព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់តាមរយៈ Login Forms របស់អ្នកប្រើប្រាស់ធនាគារជាច្រើននៅជុំវិញពិភពលោក។
មេរោគនេះត្រូវបានចែកចាយតាមរយៈយុទ្ធនាការ smishing (SMS phishing) ដែលនៅក្នុងនោះមានការអាប់ដេតប្រព័ន្ធសុវត្ថិភាពក្លែងក្លាយ ការប្រើប្រាស់នូវ Adobe Flash Players ក្លែងក្លាយ និង Voicemail ជាដើម។ មេរោគ FluBot នេះអាចលួចនូវព័ត៌មានសម្ងាត់នៃធនាគារអនឡាញរបស់អ្នក ការផ្ញើសារ SMS (1-Time Password) និងការថតអេក្រង់ screenshot ថែមទៀត។
ក្រុមការងារ MalwareHunterTeam និយាយថា យុទ្ធនាការចែកចាយមេរោគ FluBot នេះគឺតាមរយៈសារ SMS texts ។ នៅពេលដែលអ្នកទទួលចុចនៅលើ Link នៅក្នុងសារនេះ វាក៏នាំពួកគេទៅកាន់កម្មវិធី Flash Player APK [VirusTotal] ក្លែងក្លាយដើម្បីតម្លើងនូវមេរោគ FluBot malware នៅលើស្មាតហ្វូន Android របស់ពួកគេ។ គួរបញ្ជាក់ផងដែរថា Link សម្រាប់ដោនឡូត FluBot នេះគឺភាគច្រើនតាមរយៈ contacts ចេញពីស្មាតហ្វូនរបស់អ្នក។
ដូចនេះ ប្រសិនបើអ្នកទទួលបាននូវសារ SMS ដែលមានភ្ជាប់ជាមួយនឹង URL ហើយវាជម្រុញអោយអ្នកចុចនៅលើ Link នោះ វាប្រហែលជាអាចសារមួយដើម្បីអោយអ្នកទាញយកនូវមេរោគ FluBot នេះ។ សូមជៀសវាងក្នុងការតម្លើងនូវកម្មវិធី APK Files ចេញពីប្រភពដែលអ្នកមិនស្គាល់ ហើយអ្នកគួរតែបើកនូវមុខងារ Google Play Protect នៅលើស្មាតហ្វូន Android របស់អ្នកផងដែរ៕