ថ្មីៗនេះ មេរោគTellYouThePass ransomware ត្រូវបានចែកចាយតាមេរយៈការប្រើប្រាស់នូវភាសាកម្មវិធី Go language (Golang) ដើម្បីវាយប្រហារទៅលើជនរងគ្រោះ។ មេរោគ ransomware នេះមានគោលដៅវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការជាច្រើនផ្សេងៗគ្នា។
របាយការណ៍មួយចេញពីCrowdstrike រកឃើញនូវការផ្លាស់ប្តូរនៅក្នុងកូដជាមួយនឹង TellYouThePass ដែលទីនេះគឺងាយស្រួលក្នុងការ compile នៅលើ platforms ជាច្រើនដូចជា macOS និង Linux ។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា កូដប្រហែលជា 85% គឺប្រើប្រាស់នូវ samples របស់ Linux និង Windows របស់ TellYouThePass ។
បន្ថែមពីនេះទៀតនោះ វាក៏មានការផ្លាស់ប្តូរនូវ encryption algorithm ផងដែរ។ ការធ្វើកូដនីយកម្មនេះគឺប្រើប្រាស់នូវ AES-256/RSA-2014 algorithms ។ សម្រាប់ការបង់ប្រាក់លោះគឺ 0.05 Bitcoin ដែលមានតម្លៃប្រហែលជា $2,150 ។ សម្រាប់ sample នេះគឺប្រើប្រាស់នូវ Golang Crypto Packages ដើម្បីបង្កើតជា RSA Key ។
តាមរយៈការអភិវឌ្ឍទៅលើមេរោគ TellYouThePass ransomware នេះបង្ហាញថា ក្រុមឧក្រិដ្ឋជនចាប់ផ្តើមប្រើប្រាស់នូវភាសាកម្មវិធីទំនើបដើម្បីធ្វើការគំរាមកំហែងទៅលើជនរងគ្រោះ។ ការគំរាមកំហែងនេះគឺមានគោលដៅទៅលើប្រតិបត្តិការជាច្រើន ហើយប្រតិបត្តិករចែកចាយមេរោគ malware នេះក៏មានគម្រោងក្នុងការបន្ថែមមុខងារជាច្រើនទៀតទៅលើមេរោគ malware នេះនាពេលអនាគតផងដែរ៕