តាមការបញ្ជាក់នៅក្នុងការស្រាវជ្រាវរបស់ក្រុមហ៊ុន Tenable អោយដឹងថា ទិន្នន័យច្រើនជាង 40,417,167,937 ពាន់លានទិន្នន័យត្រូវបែកធ្លាយនៅក្នុងឆ្នាំ 2021 នេះ។ វាក៏មានការបំពានទោលើឯកសារជាង 1,825 ដែលត្រូវបានលាតត្រដាងជាសាធារណៈនៅចន្លោះខែវិច្ឆិកាឆ្នាំ 2020 នេះ និងខែតុលាឆ្នាំ 2021 នេះ។ វាមានការកើនឡើងពីឆ្នាំ 2020 ដែលមានត្រឹមតែ 730 ឯកសារដែលកាលនោះគឺមានទិន្នន័យជាង 22 ពាន់លាន។
តាមរយៈការដល់ដឹងអំពីអាកប្បកិរិយានៃការគំរាមកំហែងនេះ ស្ថាប័នជាច្រើនអាចធ្វើការកំណត់នូវអាទិភាពទៅលើសុវត្ថិភាព និងការការពារទៅលើប្រព័ន្ធសំខាន់ៗរបស់ខ្លួន។ របាយការណ៍មួយក៏មានការបង្ហាញថា វាក៏មានការកើនឡើងទៅលើការ patch ទៅលើចន្លោះប្រហោងជាច្រើននៅលើប្រព័ន្ធថែមទៀត។
លោក Claire Tills អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ក្រុមហ៊ុន Tenable និយាយថា “ការប្រើប្រាស់នូវ Cloud Platforms កម្មវិធី software និងការផ្លាស់ប្តូរទៅលើហេដ្ឋារចនាសម្ព័ន្ធនៃសេវាកម្មជាច្រើនគឺជារឿងដែលសំខាន់ខ្លាំងណាស់នៅក្នុងការការពារទៅលើស្ថាប័នរបស់ខ្លួន។ អ្នកដឹកនាំទៅលើសន្តិសុខសាយប័រត្រូវតែគិតទៅលើការវាយប្រហារមុនៗនេះ និងហានិភ័យជាច្រើនទៀតដែលអាចរំខាននៅក្នុងអាជីវកម្មរបស់គាត់។”
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ 2021 នេះ វាមានភាពងាយរងគ្រោះ 21,957 (CVEs) ដែលមានការកើនឡើង 19.6% ច្រើនជាងឆ្នាំ 2020 ដែលមានចំនួនត្រឹមតែ 18,358 ប៉ុណ្ណោះ ហើយវាក៏មានការកើនឡើង 241% បើធៀបនៅក្នុងឆ្នាំ 2016 ដែលមានចំនួនត្រឹមតែ 6,447 CVE ប៉ុណ្ណោះ។ ដូចនេះ ចាប់ពីឆ្នាំ 2016 ដល់ឆ្នាំ 2021 នេះគឺមានការកើនឡើង 28.3% ទៅលើ CVEs នេះ៕