ក្រុមហេគឃ័ររបស់ប្រទេសកូរ៉េខាងជើងលួចយកនូវ Crypto ដែលមានតម្លៃដល់ទៅ 400 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2021

0

ក្រុមឧក្រិដ្ឋជនជាច្រើនដែលមានទំនាក់ទំនង និងគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានបង្កើនការផ្តោតរបស់ខ្លួនទៅលើទីផ្សារ Crypto ។ ក្រុមហេគឃ័រ Lazarus APT គឺមានជំនាញ និងបច្ចេកទេសខ្លាំង ក៏ដូចជាមានប្រភពប្រាក់ចំណូលច្រើនបានធ្វើការវាយប្រហារទៅលើឧស្សាហកម្ម Crypto ជាច្រើនផងដែរ។​

តាមការបញ្ជាក់របស់ Chainalysis អោយដឹងថា ការវាយប្រហារទៅលើ Crypto ដែលមានការទ្រទ្រង់ពីប្រទេសកូរ៉េខាងជើងគឺមានការកើនឡើងខ្លាំងបើធៀបទៅនឹងឆ្នាំមុននេះ។ ការវាយប្រហារនេះគឺមានទឹកប្រាក់ដល់ទៅ 400 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2021 ដែលមានការកើនឡើង 40% បើធ្វើការធៀបជាមួយនឹងឆ្នាំមុននេះ។ ក្រុមហេគឃ័រគ្រប់គ្រងទៅលើទឹកប្រាក់ប្រហែលជា 170 លានដុល្លារអាមេរិកនៅលើ Crypto សម្រាប់ការវាយប្រហារចំនួន 49 លើកចន្លោះពីឆ្នាំ 2017 ដល់ឆ្នាំ 2021 នេះ។

អ្នកវាយប្រហារបានប្រើប្រាស់នូវវិធីសាស្រ្តជាច្រើនក្នុងការវាយប្រហារដែលមានដូចជា phishing emails, malware, social engineering tricksនិង code exploits ដើម្បីវាយប្រហារទៅលើគោលដៅជាជនរងគ្រោះដែលមានពាក់ព័ន្ធខ្លាំងទៅលើក្រុមហ៊ុនវិនិយោគ Crypto នេះ។ ក្រុមអ្នកវាយប្រហារក៏ផ្ទេរប្រាក់ cryptocurrency ចេញពី Wallets របស់ក្រុមហ៊ុនទាំងនោះទៅកាន់ wallets ដែលគ្រប់គ្រងដោយប្រទេសកូរ៉េខាងជើង។ សរុបមក ក្រុមហេគឃ័រដែលទ្រទ្រង់ដោយប្រទេសកូរ៉េខាងជើងបានបង្កើននូវការវាយប្រហារយ៉ាងខ្លាំងទៅលើទីផ្សារ Crypto ។ បន្ថែមពីនេះទៀតនោះ ពួកគេក៏បានអភិវឌ្ឍទៅលើប្រព័ន្ធដ៏ស្មុគស្មាញដើម្បីកុំអោយក្រុមហ៊ុនទាំងនេះអាចធ្វើការតាមដានបានទៅលើទឹកប្រាក់ដែលលួចបានជា Crypto នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here