Microsoft Azure រងការវាយប្រហារ DDoS ធំបំផុតដែលមានទំហំដល់ទៅ 3.47 Tbps

0

អតិថិជនដែលប្រើប្រាស់នូវ Microsoft Azure cloud computing នៅក្នុងអាស៊ីគឺជាជនរងគ្រោះនៅក្នុងការវាយប្រហារ 3.47 Tbps DDoS attack (distributed denial of service attack) នៅក្នុងខែវិច្ឆិកា ឆ្នាំ 2021 នេះបើតាមការទម្លាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃទី 25 ខែមករា ឆ្នាំ 2022 នេះ។

ការវាយប្រហារ DDoS attack គឺមានរយៈពេល 15 នាទី និង botnet ទៅលើឧបករណ៍ IoT (Internet of Things) ច្រើនជាង 10,000 នៅក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក។ កាវាយប្រហារនេះមាននៅក្នុងប្រទេសអ៊ីរ៉ង់ ឥណ្ឌា ចិន រុស្សី តៃវ៉ាន់ វៀតណាម ថៃ​ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

ទោះបីជាវានៅមិនទាន់ច្បាស់នោះទេថាអ្នកណានៅពីក្រោយការវាយប្រហារនេះ របាយការណ៍មួយដែលមានចំនងជើង “Azure DDoS Protection—2021 Q3 and Q4 DDoS attack trends” របស់ក្រុមហ៊ុន Microsoft ក៏លម្អិតទៅលើការវាយប្រហារនេះផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ អ្នកវាយប្រហារប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗគ្នាដើម្បីបង្កើនការវាយប្រហារ DDoS នេះ។ ការវាយប្រហារនេះនៅលើ port 80 ដោយប្រើប្រាស់នូវប្រូតូកូលដូចជា Simple Service Discovery Protocol (SSDP), Connection-less Lightweight Directory Access Protocol (CLDAP), Domain Name System (DNS) និង​Network Time Protocol (NTP) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here