QNAP ធ្វើការអាប់ដេតជាបន្ទាន់បន្ទាប់ពីមេរោគ DeadBolt ransomware វាយប្រហារទៅលើឧបករណ៍ជាង 3,600

0

QNAP ធ្វើការអាប់ដេតជាបន្ទាន់សម្រាប់អតិថិជនរបស់ខ្លួនទៅលើឧបករណ៍ mer’s Network Attached Storage (NAS) ជាមួយនឹង firmware របស់ខ្លួនដែលមានផ្ទុកនូវការអាប់ដេតសុវត្ថិភាពចុងក្រោយបំផុតដើម្បីការពារទៅលើការវាយប្រហារទៅលើមេរោគ DeadBolt ransomware ដែលឆ្លងទៅលើឧបករណ៍ជាង 3,600 និងធ្វើការអ៊ីនគ្រីបថែមទៀត។

នៅថ្ងៃអង្គារ៍នេះ BleepingComputer រាយការណ៍អំពីប្រតិបត្តិការមេរោគ ransomware ថ្មីដែលមានឈ្មោះហៅថា DeadBolt ដែលធ្វើការអ៊ីនគ្រីបទៅលើ Internet-exposed QNAP NAS ជាច្រើននៅជុំវិញពិភពលោក។ ហេគឃ័រនេះប្រើប្រាស់នូវចន្លោះប្រហោង 0-Day ដើម្បីហេគទៅលើឧបករណ៍ QNAP និងអ៊ីនគ្រីបទៅលើ files ដោយប្រើប្រាស់នូវមេរោគ DeadBolt ransomware ដែលឆ្លងទៅលើ files ជាច្រើនដែលមានឈ្មោះ .deadbolt extension ។

មេរោគ ransomware នេះនឹងធ្វើការជំនួសនូវ HTML login page ជាមួយនឹងប្រាក់លោះចំនួន 0.03 bitcoins ដែលមានតម្លៃប្រហែលជា $1,100 ដើម្បីអាចទទួលបាននូវ decryption key និងការទាញយកនូវទិន្នន័យត្រឡប់មកវិញ។ គួរបញ្ជាក់ផងដែរថា ក្រុមចែកចាយមេរោគ DeadBolt ransomware នេះព្យាយាមលក់នូវព័ត៌មានលម្អិតនៃចន្លោះប្រហោង 0-Day នេះទៅកាន់ QNAP នៅក្នុងតម្លៃ 5 Bitcoins ឬ $185,000 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here