មេរោគ LockBit Ransomware ចាប់ផ្តើមវាយប្រហារនៅលើប្រព័ន្ធប្រតិបត្តិការ Linux Version

0

LockBit គឺជាមេរោគមួយដែលមានការគំរាមកំហែងខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។ ពេលនេះ មេរោគនេះត្រូវបានចែកចាយដោយផ្តោតនៅលើប្រព័ន្ធប្រតិបត្តិការ Linux និង VMware ESXi ។ មេរោគ ransomware នេះមានឈ្មោះហៅថា LockBit Linux-ESXi Locker version 1.0 ។

មេរោគ version ថ្មីនេះប្រើប្រាស់នូវការបញ្ចូលគ្នានៃ AES និង ECC algorithms សម្រាប់ធ្វើកូដនីយកម្ម។ LockBit 1.0 នេះគឺមានមុខងារក្នុងការ log ទៅលើព័ត៌មានជាច្រើននឹងធ្វើការអ៊ីនគ្រីបទៅលើ files និង VMs ។ មេរោគ LockBit អាចធ្វើការអ៊ីនគ្រីបទៅលើឧបករណ៍ និង files ជាច្រើនបាន។

គួរបញ្ជាក់ផងដែរថា មេរោគ LockBit version ថ្មីនេះគឹចែកចាយដោយក្រុមហេគឃ័រជាច្រើនដូចជា REvil, BlackMatter, HelloKitty, AvosLocker និង​Hive ransomware ។ ពេលនេះ មេរោគ LockBit RaaS ក៏វាយប្រហារទៅលើជនរងគ្រោះជាច្រើនផងដែរ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ខណៈពេលដែលមេរោគ ransomware នេះវាយប្រហារទៅលើ Linux នោះ ការអនុវត្តទៅលើការសុវត្ថិភាពគឺជារឿងដែលល្អបំផុតនៅក្នុងការការពារខ្លួនចេញពីមេរោគ LockBit នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here