ក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋាន Swissport របស់ស្វីសរងនូវការវាយប្រហារមេរោគ ransomware ដែលប៉ះពាល់ដល់ប្រព័ន្ធ IT System នៅថ្ងៃសុក្រនេះ។ ក្រុមហ៊ុននេះនិយាយថា ការវាយប្រហារមេរោគ ransomware នេះគឺមានគោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធ IT ។ ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារនេះនៅមិនទាន់ដឹងនៅឡើយទេ។
ក្រុមហ៊ុន Swissport និយាយថា “ការវាយប្រហារនេះគឺមានលក្ខណៈទ្រង់ទ្រាយធំ ហើយយើងក៏ធ្វើការដោះស្រាយទៅលបញ្ហានេះអោយបានលឿនបំផុត។ ក្រុមហ៊ុន Swissport មានការសោកស្តាយណាស់ចំពោះផលប៉ះពាល់នៃឧបទ្ទវហេតុនេះដែលប៉ះពាល់ដល់សេវាកម្មរបស់យើង។” អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលសន្តិសុខសាយប័រជាតិនិយាយថា ពួកគេបានទាក់ទងទៅកាន់ក្រុមហ៊ុនSwissport ប៉ុន្តែនៅមិនទាន់បានទទួលនូវព័ត៌មានអ្វីទេ។ សម្រាប់វេបសាយរបស់ក្រុមហ៊ុននេះក៏មិនអាចដំណើរការបានផងដែរ។
ជាមួយនឹងទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Opfikon ប្រទេសនូវែលសេឡង់ ក្រុមហ៊ុននេះគឺគ្រប់គ្រងទៅលើព្រលានយន្តហោះ និងសេវាកម្មដឹកជញ្ជូនទំនិញផងដែរ។ Der Spiegel រាយការណ៍ថា ជើងហោះហើរចំនួន 22 ត្រូវពន្យារពេលដល់ទៅ 20 នាទីដោយសារតែការវាយប្រហារនេះ។ វាអាចនឹងមានការពន្យារពេលច្រើនទៀតទៅលើសេវាកម្មនៅព្រលានយន្តហោះ Zurich Airport និងទីតាំងចំនួន 306 កន្លែងផ្សេងទៀត៕